ព័ត៌មានជាតិ

ឆ្លាម​ចម្លែក​ដែល​មាន​រូបរាង​ដូច​អន្ទង់​ក្បាល​ដូច​ពស់​ត្រូវបាន​គេ​រកឃើញ​នៅ​រុស្ស៊ី​

​មាន​រូបរាង​ដូច​សត្វ​អន្ទង់ ក្បាល​ដូច​សត្វ​ពស់ ប៉ុន្តែ​ប្រភេទ​សត្វ​ចម្លែក​នេះ​មាន​ធ្មេញ​ពិតជា​ចម្លែក​ខុស​ពី​សត្វ​ធម្មតា ដែល​រស់នៅ​ក្នុង​ទឹក និង​លើគោក នៅក្នុង​ពិភពលោក​។​

​លេចឡើង​នៅ​លើ ទំព័រ Reddit រូបថត​សត្វ​ចម្លែក ដែល​មាន​ធ្មេញ​គួរ​ឲ្យ​ខ្ពើម​នេះ ទទួលបាន​ការចាប់អារម្មណ៍ ពី​បណ្តា​អ្នកលេង ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម ។​

​បើ​យោង​តាម អ្នក​ដែល​បង្ហោះ​រូបភាព សត្វ​ចម្លែក​នេះ បានឲ្យដឹងថា ប្រភេទ​សត្វ​ចម្លែក​ត្រូវបាន​រកឃើញ​នៅ តំបន់​ឆ្នេរសមុទ្រ នៃ​ទីក្រុង Murmansk ភាគ​ពាយព្យ ប្រទេស​រុស្ស៊ី ។​

​គ្រាន់តែ​ក្រឡេក​មួយ​ភ្លែត មនុស្ស​ជាច្រើន អាចសន្និដ្ឋាន​ថា វា​ជា​សត្វ​ពស់ តែ​ផ្ទុយស្រឡះ វា​ជា​ប្រភេទ​សត្វ​ដ៏​កម្រ ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅលើ​លោក​នេះ​។​

​បើ​ផ្អែក​ទៅលើ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វា​ត្រូវ​បាន​គេ​ហៅថា ជា ឆ្លាម​ជីងចក់ តែ​បើ​សិន​ហៅ​ជា​អក្សរ​ឡាតាំង​វិញ គឺ Chlamydoselachus ដែល​មាន​សណ្ឋាន​ដូច​ពស់ ។ ប្រភេទ​ឆ្លាម​ជីងចក់ នេះ វា​រស់នៅ ក្នុង​ជម្រៅ​ទឹកសមុទ្រ ១៥០០ ម៉ែត្រ ។ ជា​មធ្យម ឆ្លាម​ជីងចក់​កម្រ នេះ វា​មាន​ប្រវែង ១,៧ ទៅ ២ ម៉ែត្រ ដោយ​ផ្អែក​ទៅលើ ឈ្មោល និង​ញី​។​បច្ចុប្បន្ន​នេះ​ដែរ ដោយសារតែ អត្រា​មានកូន​ទាប និង ការនាំ​ចូល​ទៅ​កាន់​ទីផ្សា​រ​តម្លៃ​ថ្លៃ វា​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ៕
2014-02-04_105350

2014-02-04_105400

មតិយោបល់