ព័ត៌មានជាតិ

ខឹង​ហៅ​ស្រា​មិនបាន​ផឹក​ចាក់​សាំង​ដុត​ហាង​ចោល​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ប៉ូលិស​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កំពុងតែ​តាម​ចាប់ខ្លួន​បុរស​ពីរ​នាក់ បន្ទាប់​ពី​ចោទប្រកាន់​ពី​បទ​ដុត​ហាង​ស្រា​បៀរ​មួយកន្លែង​ដែល​ពួកគេ​ចូលចិត្ត​បំផុត​។ ហេតុ​ការ​នេះ​បាន​កើតឡើង​ដោយសារ​តែ​បុរស​ពីរ​នាក់​នេះ​ហៅ​ស្រា​មិន​បាន​ផឹក ព្រោះ​ស្រា​បៀ​រ Becks Gold ដែល​ពួកគាត់​បាន​កា​ម៉ង់​គឺ​អស់​ពីស្តុក​ហើយ​។ ក្រោយពី​ពួកគេ​បាន​ចាកចេញ​ពី​ហាង​រយៈពេល ២០ នាទី​ក៏​ត្រឡប់​មក​វិញ​ជាមួយ​នឹង​សាំង​មួយ​ដប ព្រមទាំង​និយាយ​ជាមួយ​ម្ចាស់​ហាង​ប៉ុន្មាន​ម៉ាត់​ស្រាប់តែ​បុរស​ម្នាក់​ទៀត​ចាក់​ប្រេង​នៅលើ​លើ​ទ្វារ​រួច​ក៏​ដុត​តែម្តង​។ ប៉ូ​សិស​បានបញ្ជាក់​ថា​ហាង​នោះ​ត្រូវ​ឆេះ​ផ្នែក​ខាង​មុខ ហើយ​ជនល្មើស​ទាំង​ពីរ​បាន​រត់គេចខ្លួន​ទាំងស្ថាន​ភាពស្រវឹង​៕

becks_gold_tour

មតិយោបល់