ព័ត៌មានជាតិ

អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការបង្ហាញ​ថា​លុយ​អាច​ទិញ​សុភមង្គល​បាន​

​នៅក្នុង​បណ្តោល​ប្រទេស​ដែល​ក្រីក្រ​បំផុត​លើ​ពិភពលោក​ត្រូវបាន​គេ​ព្យាករ​ថា​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​នឹង​សេចក្តីសុខ​អាច​កើនឡើង​ដោយសារ​ទ្រព្យសម្បត្តិ តែ​ទោះជា​យ៉ាង​ណា​វា​មិនមែន​ជា​ការពិត​សម្រាប់​ប្រទេស​អ្នកមាន​ឡើយ​។ ផ្ទុយទៅវិញ​ការ​មាន​សេចក្តីសុខ​របស់​អ្នកស្រុក​គឺ​អាច​រក​ប្រាក់ចំណូល​បានជា​កម្រិត​មធ្យម​ប្រហែលជា ៣៦.០០០ ដុល្លារ​។ លោក Eugenio Proto និង​មិត្ត​រួម​ការងារ​របស់​គាត់​បា​ន​ធ្វើ​ការប្រមូលផ្តុំ​ទិន្នន័យ​ប្រាក់ចំណូល​នៃ​ប្រទេស​ជាច្រើន​មក​វិភាគ​។ លទ្ធផល​ឃើញថា ១២ ភាគរយ​នៃ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​អ្នក​មាន​ប្រជាជន​អាច​រក​ប្រាក់ចំណូល​បាន ៦៧.០០០ លាន​ដុល្លារ គឺ​មាន​សេចក្តីសុខ​តិចជាង​មនុស្ស​ដែល​រស់នៅ​ក្នុង​តំបន់​ក្រីក្រ​អាច​រក​ប្រាក់ចំណូល​បានត្រឹមតែ ១៨.០០០ ដុល្លារ​ប៉ុណ្ណោះ​។

ក្រៅ​ពី​ការសិក្សារ​នេះ​ក៏​បាន​អង្អុល​បង្ហាញ​ពី​ភាពខុស​គ្នា​នៃ​កម្រិត​មាន​សេចក្តីសុខ​របស់​ប្រទេស​ដែល​មាន​ផលិតផល​សរុប​នៅក្នុង​ស្រុក​ប្រមាណ ២០.៤០០ ដុល្លារ និង ៥៤.០០០ គឺមាន​តែ​ពីរ​ភាគរយ​ប៉ុណ្ណោះ​។​
​ទោះបីជា​យ៉ាងណា​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ថា លុយ​មិន​អាច​ទិញ​សុភមង្គល់​ដោយ​ផ្ទាល់​នោះ​ទេ​ប៉ុន្តែ​វា​ជា​កត្តា​ដ៏​សំខាន់​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​យើង​មាន​សេចក្តីសុខ​នៅក្នុង​ជីវិត​៕​
Money

មតិយោបល់