ព័ត៌មានជាតិ

នេះបានហៅឈាមជ័រអ្នកសិល្បៈ! ជី ស្រីណែត កូនស្រី តារាកំប្លែង នាយកុយ ចូលប្រឡង «Cambodia Idol» សមត្ថភាពមិនធម្មតា

(ភ្នំពេញ)៖ ប្រិយមិត្តដែលជាហ្វេនៗ និយមចូលចិត្តទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol ច្បាស់ជាបានដឹងថា កាលពីយប់ថ្ងៃទី០៨ ខែឧសភា កម្មវីធីលំដាប់នេះបានចាក់បញ្ជាំង រដូវកាលទី៤ ដោយមានការបង្ហាញសមត្ថភាពពីបេក្ខភាពមកពីបណ្ដាខេត្តនានា ចំពោះមុខគណ:កម្មការ ត្រៀមខ្លួនចូលធ្វើតារាចម្រៀងពេញសិទ្ធ ប្រចាំផលិតកម្មហង្សមាស។

តាមរយ:នេះដែរ គេបានចាប់អារម្មណ៍ចំពោះវត្តមានបេក្ខនារីមួយរូប ឈ្មោះថា ជី ស្រីណែត បកស្រាយចម្រៀងមានចំណងជើងថា« នឹកភូមិភ្នំធំ» ជាកូនស្រី កំពូលតារាកំប្លែងជើងចាស់ នាយកុយ ក៏មានដុងសិល្ប:បានបញ្ចេញសមត្ថភាព ជាមួយទឹកដមសម្លេងពិរោះគួរឲ្យសរសើរ។
យ៉ាងណាមិញ បើទោះជាការបញ្ចេញសមត្ថភាពលើកនេះ កូនស្រី តារាកំប្លែង នាយកុយ នៅមានចំណុចខ្វះខាតគួរសមក៏ដោយ ក៏គណ:កម្មការទាំងអស់ នៅតែបន្តឱកាសឲ្យបេក្ខនារីរូបនេះ អាចឈានទៅវគ្កបន្ត៕

មតិយោបល់