ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ សម្រេចធ្វើប្លង់ដីកម្មសិទ្ឋស្របច្បាប់ ជូនប្រជាជន ៣១២គ្រួសារ ក្រោយពេលមានទំនាស់ជាង២ឆ្នាំ

ភ្នំពេញ: មន្ត្តី្រថ្នាក់ដឹកនាំរបស់សាលាខណ្ឌសែនសុខ បានធ្វើពិធីប្រកាសផ្សព្វផ្សាយ ធ្វើប្លង់កាន់កាប់ដីធ្លីដោយស្របច្បាប់ជូនប្រជាជនចំនួន៣១២គ្រួសារដែលរស់នៅលើដីមានទំនាស់រាំរៃជាមួយសាកលវិទ្យាល័យភូមិមិន្ទភ្នំពេញ(ជាតំបន់វិនិច្ឆ័យ) នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ដែលការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី មានការបើកភ្លើងខៀវពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ភ្លាមៗ រួចមក។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ជាតំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ។
លោក ប៉ឹល កុសល បានមានប្រសាសន៍ថា តាមប្រវត្តិដីនេះប្រជាជនបាននាំគ្នាមករស់នៅលើដីតំបន់វិនិច្ឆ័យរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទំហំ៦ហិកតា ស្ថិតនៅក្នុងអតីតភូមិត្រពាំងឈូក ឥឡូវប្តូរមកឈ្មោះ” ភូមិបូរីកម្មករវិញ” ដែល អស់រយ:ពេលជាង២០ឆ្នាំមកហើយដោយពួកគាត់មិនមានច្បាប់កម្មសិទ្ឋគ្រប់គ្រាន់រស់នៅទីនោះ។

លោកអភិបាលបានបញ្ជាក់ថា ប្រជាជនមួយចំនួនមកចាប់យកដីនេះសង់ផ្ទះនៅ ឯពលរដ្ឋមួយចំនួនទៀត បានទិញបន្តពីគេ ដែលកាលនោះ តាមរបាយការណ៍របស់លោកចៅសង្កាត់បានប្រាប់ថា កាលពីមុនមកដីនោះមានក្រុមទាហានបាននាំគ្នាចាប់យកដីនោះរស់នៅរួចបានលក់ដូរបន្តបន្ទាប់រហូតមកហេតុនេះប្រជាជន ដែលគាត់មិនដឹងគឺគាត់ជាអ្នករងគ្រោះក្នុងរឿងនេះ ប៉ុន្តែឥឡូវ ដោយសារ គោលនយោបាយរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន លោកបានសម្រេច ប្រកាសឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ត្រូវធ្វើប័ណ្ណកម្មសិទ្ឋដីធ្លីជូនប្រជាពលរដ្ឋណាដែលកំពុងរងគ្រោះដោយដីធ្លី ដែលរស់នៅដីវិនិច្ឆ័យរបស់ស្ថាប័នរដ្ឋ ចាប់ពីពេលនេះតទៅ។
ខាងលើនេះជាសញ្ញាបើកភ្លើងខៀវរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាវិបត្តិដីធ្លីជូនប្រជាជននៅទីនេះ ហើយនឹងនៅតាមតំបន់ផ្សេងៗទៀតផងដែរ។

លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីជួយជំរុញឲ្យការដំណើរការបានល្អក្នុងការដែលក្រុមការងាររបស់លោកត្រូវចុះមកវាស់វែងដើម្បីធ្វើប័ណ្ណកម្មសិទ្ឋជូនពួកគាត់( ប្រជាជនទាំង៣១២គ្រួសារ) នោះ លោកបានសំណូមពរឲ្យមាន ការសម្រេចចិត្តអិយបានច្បាស់លាស់ថាតេីដីនេះបងប្អូនក្នុងគ្រួសារនីមួយៗត្រូវប្រគល់បែងចែកឲ្យអ្នកណាខ្លះ និងកំណត់ទំហំឲ្យបានច្បាស់លាស់ ព្រមទាំងមានឯកសារស្នាក់នៅដោយស្របច្បាប់នៅលើដីនេះផងដែរ ព្រោះបើមិនដូច្នេះទេវានឹងបង្ករការយឺតយ៉ាវ ខាតពេលវេលារបស់មន្ត្រីជំនាញរបស់លោកដែលមានភារកិច្ចជាច្រើនទៀត៕

photo_2016-10-25_21-30-28

photo_2016-10-25_21-30-30

photo_2016-10-25_21-30-32

photo_2016-10-25_21-30-34

photo_2016-10-25_21-30-36

photo_2016-10-25_21-30-38

photo_2016-10-25_21-30-41

photo_2016-10-25_21-30-43

មតិយោបល់