ព័ត៌មានជាតិ

Nike ចរចារកុងត្រាថ្មី​ ៧០០ លានផោន​ ជាមួយនឹងបិសាចក្រហម

ក្រុមហ៊ុន​ដ៏ល្បីល្បាញ ​​ផលិត​​សំភារៈកីឡា Nike បាន​បញ្ជាក់ប្រាប់សារព័ត៌មាន The Sunday Express ឲ្យដឹងថា ពួកគេបានធ្វើកិច្ចការខិតខំប្រឹងប្រែង​ បន្ត​កុងត្រា​ថ្មីជាមួយនឹង​ក្លិបបិសាចក្រហម ។ បច្ចុប្បន្នកាល សកម្មភាព​​នៃផលិតផលរបស់ក្រុមហ៊ុន Nike ជាមួយនឹង​អ្នកលេង​ ក៏ដូចជាក្លិបល្បីល្បាញពេញពិភពលោក បិសាចក្រហម Man United នឹងផុត​កំណត់ នៅក្នុងឆ្នាំ ២០១៥ ខាងមុខ ដោយតម្លៃក្នុងមួយឆ្នាំ ២៣, ៥ លានផោនក្នុងមួយឆ្នាំ ប្រហែល ៣៩ លាន​ដុល្លារ​អាមេរិក​។​

ទន្ទឹមជាមួយនឹងគ្នានេះដែរក្រុមហ៊ុន Nike កំពុងធ្វើការបញ្ចុះបញ្ចូល​ ក្លិប​​បិសាចក្រហម ឲ្យចុះកុងត្រាសារជាថ្មីជាមួយនឹងខ្លួន ​រយៈពេល ១០ ឆ្នាំបន្តទៀត ដោយ​ក្នុង​មួយឆ្នាំតម្លៃ ៦០ លានផោន ។ ក៏ប៉ុន្តែ តួរលេខនេះ ដូចជា ​ក្លិប​បិសាចក្រហមមិនពេញចិត្តនោះទេ ដូច្នេះហើយ ខាងក្រុមហ៊ុនផលិតសំភារៈ Nike បាន ​បង្កើនទំហំ​ទឹកប្រាក់រហូតដល់ទៅ ៧០ លានផោន ក្នុងមួយឆ្នាំ ហើយ​កុងត្រាបន្ត​មានរយៈពេល ១០ ឆ្នាំនោះមាន​ន័យថា ទំហំប្រាក់ ៧០០ លានផោន​។

ដោយឡែក​ផលិតផល Adidas ក៏បានចុះកុងត្រា​ជាមួយនឹងក្លិប Real Madrid ក្នុងតម្លៃ ៣១ លានផោន ក្នុងមួយឆ្នាំ ។ តែ​ទោះជាយ៉ាងណា​សម្រាប់កុងត្រាថ្មី របស់បិសាក្រហម​ជាមួយនឹងផលិតផលខាងលើ កំពុងស្ថិតនៅ​លក្ខណ​ចរចារនៅឡើយបើអាចទៅរួចនោះវា​ជាក់ណាស់​ក្លិបមួយនេះ​នឹងបំបែកកំណត់ត្រាពិភពលោក​លើលក្ខណកុងត្រា​​៕​
Man Utd

មតិយោបល់