ព័ត៌មានជាតិ

ផលប៉ះពាល់​ ៤​យ៉ាង​នៃ​ការ​បញ្ចោ​ញ​ទឹកកាម​ខាងក្រៅ​

មាន​គូ​ស្វាមីភរិយា​ជាច្រើន​តែងតែ​ជ្រើសរើស​យក​វិធី​បញ្ចោ​ញ​ទឹកកាម​នៅ​ខាងក្រៅ​ឬ “​ចាក់ទឹក​ក្រៅ​ពាង​” ក្នុងអំឡុងពេល​រួមភេទ​ដើម្បី​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​ដល់​ដៃគូ​ស្រី​ជាជាង​ការប្រើ​ស្រោមអនាម័យ​ដែល​គេ​គិត​ថា វា​មិនសូវ​មាន​ភាព​សុខ​ស្រួល​និង​ការ​ឲ្យ​ភាគី​ស្រី​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ជាដើម​ដែល​គេ​គិត​ដែរ​ថា​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ស្ត្រី​ជា​ម្តាយ និង​ទារក​។

​តើ​ជាក់ស្តែង​វា​មាន​ប្រយោជន៍​ដូច​អ្នក​គិត​ទេ​? សូម​តាមដាន ស្វែងយល់​ពី​ផលប៉ះពាល់ ៤​យ៉ាង​ចំពោះ​សុខភាព​របស់​អ្នក​ដូចខាងក្រោម​៖

១. ងាយ​កើត​អា​ការៈចេញ​ទឹកកាម​ឯកឯង​
​នៅក្នុង​ពេល​កំពុង​រួម​ភេទបុរស​តែង​ស្ថិតក្នុង​សភាព​ត្រេកត្រអាល​ខ្ពស់​។ នៅ​មុនពេល​ចេញ​ទឹកកាម​ប្រដាប់​ភេទ​របស់ គេ​ឡើង​រឹង​បំផុត​ប្រសិនបើ​អ្នក​ប្រញាប់ប្រញាល​ទម្លាក់អាវុធ​នោះ​វា​នឹង​បង្ក​ភាពលំបាក​ដល់​សរសៃប្រសាទ​កណ្តាល ហើយ​ធ្វើឲ្យ​ច្របូកច្របល់​ដល់​ប្រព័ន្ធ​បញ្ចោញ​ទឹកកាម​។​ប្រសិន​បើ​ស្ថានភាព​នេះ​កើតមាន​ជា​ហូរហែ​ក្នុង​រយៈពេល យូរ​វា​នឹង​នាំទៅរក​ការកើត​អា​ការៈចេញ​ទឹកកាម​ដោយ​ឯកឯង​។​

២. ងាយ​ទ្រុឌទ្រោម​ផ្នែក​សរសៃប្រសាទ
​ក្នុងអំឡុងពេល​រួមរ័ក​អារម្មណ៍​ត្រេកត្រអាល​របស់​បុរស​ភេទ​សុទ្ធតែ​ត្រូវបាន​បញ្ជា​ដោយ​ខួរក្បាល​។ នៅពេល​ទៅដល់ ចំណុចកំពូល​បំផុត​សរសៃប្រសាទ​នឹង​ស្ថិតក្នុង​ភាព​តានតឹង​ចង្វាក់បេះដូង​លោត​ញាប់​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ក្នុង ស្ថានភាព​បែប​នេះ​ប្រសិន​ត្រូវបាន​បង្អាក់​ភ្លាមៗ​ដោយ​ប្រការ​ណាមួយ​នោះ​វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​ផ្លូវភេទ​យូរៗ ទៅ​នឹង​ធ្វើឱ្យ​សរសៃប្រសាទ​បញ្ជា​ផ្នែក​ផ្លូវភេទ​ត្រូវ​ចុះ​ខ្សោយ​និង​នាំទៅរក​ការ​កើត​ជំងឺ​ឆាប់​ចេញ​ទឹកកាម​ឬ​ងាប់​ប្រដាប់ភេទ​។

៣.​ប្តី​ប្រពន្ធ​មិន​ស្រុះស្រួល​គ្នា​
​ការស្រុះស្រួល​ផ្នែក​ផ្លូវភេទ​គឺជា​ប្រការ​សំខាន់​ជួយ​ឲ្យ​គូ​ស្វាមី​និង​ភរិយា​មាន​មនោ​សញ្ចោ​ត​នា​ល្អប្រសើរ​ជាង​មុន​។ ប៉ុន្តែ​នៅ​ពេល​ចេញ​ទឹកកាម​ចោល​ខាងក្រៅ​ជា​ញឹកញាប់​នឹង​បណ្តាលឲ្យ​ប្តី​ប្រពន្ធ​ពិបាក​ក្នុង​ការស្រុះស្រួល​គ្នា​។ ក្រៅពីនេះ បើ​អ្នក​ទាំង​ពីរ​ប្រើ​វិធី​នេះ​ដើម្បី​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​ប៉ុន្តែ​នៅតែ​មាន​នោះ​វា​នឹង​ធ្វើឲ្យ​មាន​ការសង្ស័យ​ពី​សំណាក់​ស្វាមី ដូច្នេះ​វា​បណ្តាល​ឲ្យ​ក្នុង​គ្រួសារ​មាន​ភាពមិ​ន​ចុះសម្រុង​គ្នា​។​លើសពីនេះទៅទៀត​ការប្រើប្រាស់​វិធី​នេះ​ក៏​អាច​ធ្វើឲ្យ​ស្ត្រី​ជា ប្រពន្ធ​មិន​បាន​ទទួល​ភាព​ពេញចិត្ត និង​បង្ក​អារម្មណ៍​តានតឹង​ដល់​នាង​ផងដែរ​។ រីឯ​អារម្មណ៍​ភ័យខ្លាច​អំពី​ការ​រួមភេទ​ក៏​ធ្វើឲ្យ មនោ​សញ្ចោ​ត​នាប្តី​ប្រពន្ធ​ត្រូវ​ប្រេះឆា​ដូចគ្នា​។​

៤. ប្រពន្ធ​ងាយ​នឹង​មាន​អារម្មណ៍​ព្រងើយកន្តើយ​ក្នុងពេល​រួម​រក្ស
បុរស​បាន​ទៅ​ដល់​ចំណុចកំពូល​ប៉ុន្តែ​ភាគី​ខាង​ស្រី​នៅ​តែ​មិនទាន់​ទៅ​ដល់​គោលដៅ​ប្រសិនបើ​នៅពេល​ភ្លាមៗ​នោះ​បុរស​ជា ប្តី​បាន​ឈប់​ស្ងៀម​ហើយ​បញ្ចោ​ញ​ទឹកកាម​ចោល​នៅ​ខាងក្រៅ​វា​នឹង​នាំឲ្យ​ដៃគូ​របស់គេខ​ក​ចិត្តករ​ណី​នេះ​កើតឡើង​ក្នុង រយៈពេល​យូរ​នាង​នឹង​កើតមាន​អារម្មណ៍​ព្រងើយកន្តើយ​ដោយសារ​ការមិនសប្បាយចិត្ត​៕
be_a_sex_kitten_self_pleasu_600x450

មតិយោបល់