ព័ត៌មានជាតិ

លលា​ដ៏​ក្បាលមនុស្ស​ដែលមាន​អាយុកាល ១,៨០០ ឆ្នាំ​ត្រូវបាន​រចនា​ជាក្បាល​មនុស្ស 3D

​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការបង្កើត​ក្បាល​មនុស្ស​ជា​លក្ខណៈ 3D ចេញពី​លលា​ដ៏​ក្បាល​ដែល​មាន​អាយុកាល ១,៨០០ ឆ្នាំ​។ ឆ្អឹង​លលា​ដ៏​ក្បាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​គ្រោងឆ្អឹង​មនុស្ស​បុរាណ​ដែល​កប់​នៅក្នុង​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស​។ គ្រោងឆ្អឹង​នេះ​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៣ ដោយ​តាម​ការប៉ាន់ស្មាន​របស់​អ្នកស្រាវជ្រាវ​បានឲ្យដឹង​ថា​គ្រោងឆ្អឹង​នេះ​គឺជា​មនុស្ស​ស្រី​ដែល​រស់នៅ​ក្នុង​កំឡុង​ឆ្នាំ ២៤៥ គឺ​ជា​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​របស់​មន្ត្រី​មូលដ្ឋាន​នៅ​ក្បែរ​ផ្នូរ​បុរាណរ៉ូ​ម៉ាំង​។ អ្នកស្រាវជ្រាវ Jo Seaman បាន​និយាយថា តាមរយៈ​ការ​ធ្វើ​តេស្ត​បង្ហាញ​ឲ្យឃើញ​ថា​ស្ត្រី​ម្នាក់​នេះ​អាយុ​ប្រហែលជា ៣០ ឆ្នាំ ហើយ​នាង​មិនមែន​ស្លាប់​ដោយសារ​ជម្ងឺ​ទេ ព្រោះ​គ្រោងឆ្អឹង​របស់​នាង​គ្មាន​ស្លាកស្នាម​ដែល​បញ្ចាក់​ពី​ការ​រង់​ទុក្ខវេទនា​ឡើយ​។

​នៅក្នុង​ពេល​ថ្មីៗ​នេះ​ដែល​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការបង្កើត​ក្បាល​មនុស្ស​ជា​លក្ខណៈ 3D ដោយ​ប្រើ​លលា​ក្បាល​បុរាណ​នេះ​ឡើង ដើម្បីឲ្យ​ប្រជាជន​យល់ដឹង​ពី​ភាពទូលំទូលា​យ​របស់​នៃ​វប្បធម៌ រ៉ូ​ម៉ាំង​៕
skull (4)

មតិយោបល់