កណ្តាលៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាពរំលោភលើក្មេងស្រីវ័យ១៣ឆ្នាំ ដោយមូលហេតុល្បួងក្មេងជាថ្នូរនិងប្រាក់ រួចហើយរំលោភបាន២ដងទៀតបែកការ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះជនសង្ស័យ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះច.ស.វ ភេទ ស្រី អាយុ ១៣ឆ្នាំ មុខរបរ-សិស្សមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ គួន ងីម ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរ-កសិករ មានទីលំនៅភូមិស្វាយជួរ ឃុំ កោះខែលស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលបញ្ជាក់ថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ម្ដាយជនរងគ្រោះបានដឹងរឿងរបស់កូនរួចក៏ហៅកូនស្រីមកសួរទើបកូនស្រីឆ្លើយថា ខ្លួនត្រូវបានឈ្មោះ គួន ងីម លួងហៅទៅរួមភេទ នៅក្រោយភូមិចំនួន២ដង ។ ដោយម្ដងៗគាត់អោយលុយចំនួន៥០០០រៀល ក្រោយមកទៀតជនសង្សយ័លួងហៅទៅរួមភេទចំនួន២ដងនៅនឹងផ្ទះគាត់(ជនសង្សយ័)លើកទី១ គាត់អោយលុយចំនួន៥០០០រៀល លើកទី២ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ម្ដងទៀតគាត់អោយលុយចំនួន១០០០០រៀល រួចគាត់គំរាមកុំអោយប្រាប់ម៉ែឪ ។
បន្ទាប់មកម្ដាយជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រួចក៏បានឃាត់ខ្លួនជនសង្សយ័តាមបញ្ជារលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់