ព័ត៌មានជាតិ

អាជ្ញាធរ កំពុងធ្វើការដោះស្រាយ ករណីរថយន្តដឹកថ្មរបស់ក្រុមហ៊ុនចិន ធ្វើឲ្យបាក់ស្ពាន១កន្លែង នៅឃុំអូរសោម

ពោធិ៍សាត់ៈ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួម ដោះស្រាយបញ្ហា ជាមួយតំណាងក្រុមហ៊ុន ធ្វើផ្លូវលេខជាតិ១០ ដែលបើកឡានដឹកថ្ម ធ្វើឱ្យបាក់ស្ពានឆាយលូក ០១ កន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ។

ជាលទ្ធផលបានព្រមព្រៀងគ្នាដូចខាងក្រោម៖
-តម្រូវឱ្យក្រុមហ៊ុនធ្វើផ្លូវវាង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងជួសជុលស្ពានដែលបានខូចខាត ។
-ក្រុមហ៊ុនត្រូវស្ទូចឡានយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំអូរសោមសិន ចាំជួសជុលស្ពាន និងផ្លូវវាង រួចរាល់ទើបប្រគល់ឡានវិញ ។
-អាជ្ញាធរឃុំ និងអាជ្ញាធរប៉ុស្ដិ៍រដ្ឋបាលឃុំ ត្រូវត្រួតពិនិត្យការងារធ្វើស្ពាន និងផ្លូវវាងរបស់ក្រុមហ៊ុន៕

មតិយោបល់