លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរី នឹងបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ដើម្បីស្វះស្វែងរកទំនាក់ទំនងប្រកបដោយភាពវិជ្ជមានជាមួយនឹង ប្រទេសចិន នៅអំឡុងពេលដែលលោក ធ្វើទស្សនកិច្ច ទៅរដ្ឋធានីប៉េកាំងពេលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
អ្នកនាំពាក្យនៃសេតវិមាន ថ្លែងឲ្យដឹងថា ចាប់ពី ថ្ងៃទី១៣ ដល់១៨ ខែកុម្ភៈ ខាងមុខ លោក លោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ជាលើកទី៥ ទៅកាន់តំបន់អាស៊ី ហើយក្នុងនោះ លោកនឹងធ្វើទស្សនកិច្ចទៅទីក្រុងរបស់ប្រទេសកូរ៉េខាងត្បូង ចិន ឥណ្ឌូណេស៊ី និង អេមីរ៉ាត់ អារ៉ាប់រួម។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោកឃឺរី នឹងបញ្ជូនសារ ដែលបង្ហាញពីការប្តេជ្ញា របស់សហរដ្ឋ អាមេរិក ដើម្បីស្វែងរកនូវភាពវិជ្ជមាន កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រកបដោយ វិសាលភាព ដើម្បីស្វាគមន៍ចំពោះការរីកចម្រើនប្រកបដោយសន្តិភាព និង ភាពថ្កុំថ្កើងរុងរឿង របស់ចិនដែលកំពុងតែដើរតួនាទីវិជ្ជមានលើកិច្ចការងារសកលលោកជាច្រើន៕
មតិយោបល់