មានប្អូនៗជាច្រើនដែលតែងតែសួរថា តើយើងធ្វើដូចម្តេចដើម្បី ជៀសឲ្យផុតពីការរួមភេទក្នុងវ័យសិក្សា?
មានវិធីច្រើន អាចធ្វើឲ្យយើង ជៀសផុតពីការរួមភេទ ក្នុងវ័យសិក្សា គឺអាចផ្តោតអារម្មណ៍ទៅនឹងការលេងកីឡា មើលសៀវភៅ ដើរកម្សាន្ត ខណៈដែលបញ្ហាផ្លូវភេទ រើឡើងនោះ។
មួយវិញ ទៀតក៏មានសំនួរសួរថា បើសិនជាយើងនៅក្បែរគ្នា ដោយស្ងាត់ៗតែពីរនាក់ បញ្ហាផ្លូវភេទ នឹងរើឡើងតើយើងគួរធ្វើដូចម្តេច? សំនួរនេះដែរគឹជាសំនួរមួយយ៉ាងល្អ ដែលចោទសួរ ដោយមានមនុស្សជាច្រើនខុសឆ្គង និងមានកូនក្នុងអំឡុងពេលសិក្សា វាជារឿងមួយដែលមិនអាចហាមបានទេសម្រាប់ក្រិតក្រមធម្មជាតិ ចំពោះបញ្ហានេះ។ តែយ៉ាងណាមិញ យើងនៅមានវិធានទប់ស្កាត់ផងដែរ ដើម្បីកុំឲ្យវាកើតឡើងបាន ដោយកុំធ្វើឲ្យពេលវេលាបណ្តាលឲ្យយើងនៅតែពីរនាក់ដៃគូរ ក្នុងទីស្ងាត់កំបាំង កុំព្យាយាមនៅឆ្ងាយពីមិត្តភក្តិខ្លួន។
ប្រការមួយវិញទៀតសម្រាប់ប្អូនស្រីៗអាចមានវិធីទព់ស្កាត់បាន យ៉ាងងាយបំផុតបដិសេធរាល់ការបបួលទៅទីស្ងាត់ ប្រសិនបើមិនអាចដកខ្លួនបានពីរង្វង់ដៃបុរសនារីអាចមានវិធីមួយទៀតគឺ និយាយប្រាប់គ្នាខ្សឹមណា(មកខែថ្ងៃ) នោះបុរសនឹងអាក់អន់ជាមិនខាន ហើយបញ្ហានេះវានឹងមិនកើតឡើងនោះទេ។
យើងត្រូវគិតថា ក្នុងវ័យសិក្សាអ្វីដែលយើងគួរគិតនោះគឺ ការសិក្សាដែលជាប្រទីបនាំជោគវាសនាឈានដល់កំពូល ពេលនោះហើយអ្វីៗដែលយើងចង់ដឹង ចង់សាក់វានឹងកើតឡើងដោយងាយៗ ដែលជាពេលវេលាប្រឡូកក្នុងឆាកជីវិតវិញម្តង ទាំងការស្គាល់រស់ជាតិនៃកាមគុណ និង រស់ជាតិនៃជីវិត ។បើសិនអាចតមរួមសង្វាស់បាន ក្នុងវ័យសិក្សានឹងធ្វើឲ្យជីវិតភ្លឺស្វាងជាក់ជាមិនខានឡើយ៕
មតិយោបល់