ព័ត៌មានជាតិ

ជំ​ងឺ​​កា​ម​រោ​គ​​គំ​រា​ម​កំ​ហែ​ង​​យុ​វ​វ័​យ​​បំ​ផុ​ត​​

ជំងឺកាមរោគ គឺជាប្រភេទជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ ការប៉ះពាល់គ្នាស្និទ្ធស្នាលជាពិសេសនោះគឺ​ការរួមភេទ។ ជំងឺនេះអាចកើតទាំងមនុស្សប្រុស និងមនុស្សស្រីគ្រប់អាយុ ហើយក៏មិនចំពោះម្នាក់នោះជាអ្នកមាន ឬអ្នកក្រដែរ។

ជំងឺកាមរោគបានក្លាយទៅជាជំងឺដ៏ពេញនិយមបំផុតសម្រាប់ស្រទាប់យុវវ័យ ដោយសារតែយុវវ័យប្រឈមនឹងជំងឺកាមរោគដូច្នេះយកល្អពួកគេគួរតែសិក្សា ពីរបៀបការពារខ្លួន។

បើមនុស្សម្នាក់កើតជំងឺកាមរោគគឺ វាធ្វើអោយរូបគេមានភាពអាម៉ាសយ៉ាងខ្លាំង។ វាគឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ហើយប្រសិនបើមិនបានព្យាបាលទេ វានឹងអាចអោយអ្នកជំងឺមានបញ្ហាជាប់ជារៀងរហូតដូចជា មិនអាចមានកូនបាន និងស្លាប់ផងក៏មាន ដែលមិនខុសពីជំងឺអេសដ៍ឡើយ​៕

មតិយោបល់