ជាមួយនឹងប្រាក់ចំណេញធ្លាក់ចុះ បានធ្វើឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនរបស់តៃវ៉ាន់ HTC ផ្លាស់ប្ដូរឥរិយាបទ ក៏ដូចជាយុទ្ធសម្រាប់ឆ្នាំថ្មី ដោយផ្ដោតលើការផលិតស្មាតហ្វូនតម្លៃទាបវិញម្ដង ពោលគឺដូចគ្នាទៅនឹងក្រុមហ៊ុន BlackBerry។
លោក Chailin Chang ប្រធានហិរញ្ញវត្ថុរបស់ HTC បានថ្លែងនៅថ្ងៃចន្ទម្សិលមិញនេះថា ដើម្បីបង្កើនការលក់ស្មាតហ្វូនឡើងវិញ គឺខ្លួនចាប់យកយុទ្ធសាស្ត្រលក់ស្មាតហ្វូនតម្លៃទាបនៅក្នុងឆ្នាំនេះ ព្រោះថាប្រាក់ចំណូលដែលទទួលបាននៅក្នុងឆ្នាំ ២០១៣ បានវិលត្រឡប់ទៅរកឆ្នាំ ២០០៩។
លោក Chang បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៤ នេះ ក្រុមហ៊ុននឹងផ្ដោតលើការផលិតស្មាតហ្វូនតម្លៃចន្លោះពី ១៥០-២០០ដុល្លារអាមេរិក ពោលគឺថោកជាង HTC តម្លៃទាបដែលកំពុងលក់នៅក្នុងប្រទេសចិន៕
មតិយោបល់