អ្វីដែលភរិយាគ្រប់រូបខ្លាចបំផុតនោះគឺ ប្តីរបស់ខ្លួនប្រែចិត្តលួចទៅមានអ្នកថ្មី។ ប៉ុន្តែមុនពេលសន្និដ្ឋានទង្វើណាមួយ អ្នកត្រូស្វែងយល់ឲ្យបានច្បាស់ពីហេតុផលដែលបានកើតឡើងជាមុនសិន។ មិនត្រូវធ្វើតាមចិត្តឆេវឆាវមួយពេលនោះទេ សូមចាំថាគ្មានរឿងអ្វីដែលកើតឡើងដោយឯងៗនោះទេ ប្រសិនបើអ្នកគ្មានអ្នកប្រព្រឹត្តិនោះ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលធ្វើឲ្យប្តីរបស់អ្នកលួចមានអ្នកថ្មី ៖
១. តម្លៃលើខ្លួនរបស់គាត់
ប្រសិនបើនៅក្នុងកម្មវិធីណាមួយប្តីមានមុខមាត់តិចជាងប្រពន្ធរបស់ខ្លួន គាត់នឹងមានអារម្មណ៍អកអន់ចិត្ត។ យើងដឹងហើយថាបុរសគឺជាមេគ្រួសារទទួលភារៈកិច្ចគ្រប់គ្រងគ្រួសារទាំងមូល ប៉ុន្តែបើប្រពន្ធមានភាពលេចធ្លោជាងនៅក្នុងគ្រួសារវិញនោះគាត់រឹតតែធ្លាក់ទឹកចិត្តថែមទៀត។ កក្តាទាំងនេះធ្វើឲ្យគាត់រេចិត្តចង់ទៅរកនារីផ្សេងដែលចេអផ្តល់តម្លៃឲ្យគាត់បានពេញលេញ។
២. គ្មានភាពទាក់ទាញនៅក្នុងជីវិត
ភាពដដែលៗនៅក្នុងជីវិ អាចធ្វើឲ្យគាត់កាន់តែចង់ឃ្លាតឆ្លាយពីអ្នក។ ទំនាក់ទំនងគឺជាគន្លឹះដ៏សំខាន់ដែលអាចបង្ហាញពីក្តីស្រឡាញ់ចំពោះអ្នកទៅវិញទៅមក។ តែប្រសិនបើទំនាក់ទំនងរបស់អ្នកទាំងពីរប្រែក្លាយទៅជាវិលវល់ និងធ្វើឲ្យគាត់ធុញទ្រាន់ គាត់នឹងស្វែងរកភាពទាក់ទាញពីខាងក្រៅវិញ។
៣. គ្រាន់តែចង់ស្វែងរកភាពសប្បាយ
ប្រសិនបើទំនាក់ទំនងរបស់អ្នកមិនមានភាពជាធ្ងន់ធ្ងរនោះទេ គាត់មិនទៅរកអ្នកផ្សេងឡើយ។ បុរសខ្លះគ្រាន់តែដឹងថា ពេលនៅជាមួយស្រីផ្សេង តើគាត់មានអារម្មណ៍យ៉ាងណា? បុរសភាគច្រើនគ្រាន់តែចង់ទទួលបាននូវភាពសប្បាយរីករាយជាមួយអ្នថ្មីដោយមិនឲ្យប្រពន្ធរបស់ខ្លួនដឹងតែប៉ុណ្ណោះ។
៤. តម្រូវការមិនគ្រប់គ្រាន់
ពេលខ្លះប្រុសៗចង់បានភាពផ្អែមល្ហែមពីភរិយារប់សខ្លួន ជាពិសេសគឺបញ្ហាផ្លូវភេទ។ ការផ្តល់ភាពផ្អែមល្ហែមនៅលើគ្រែជាមួយគ្នាមិនគ្រប់គ្រាន់ធ្វើឲ្យមនុស្សប្រុសយល់ថា អ្នកមិនសូវចូលចិត្តគេ មិនបានផ្តល់សេចក្តីសុខដល់គេបានពេញលេញ។ ដូច្នេះហើយទើបមនុស្សប្រុសចេះតែចង់ទៅខាងក្រៅដើម្បីបំពេញសេចក្តីសុខរបស់ខ្លួន។
៥. គាត់កំពុងមានស្នេហាជាមួយអ្នកផ្សេង
ទោះបីជាអ្នកបានរៀបការជាមួយគ្នាហើយក៏ដោយ ក៏គាត់អាចប្រែចិត្តទៅរកអ្នកថ្មី ដោយសារតែគេមនោសញ្ចេតនាជ្រាលជ្រៅខ្លាំងជាងអ្នក។ ភាពយល់ចិត្តគ្នាស៊ីជម្រៅមិនអាចនិយាយថាបានខ្លួនគឺបានអ្វីៗទាំងអស់នោះទេ ទាល់តែយល់ពីអារម្មណ៍គ្នាទៅវិញទៅមកទើប្រសើរ។ ហេតុនេះហើយទើបធ្វើឲ្យគាត់ងប់លង់ជាមួយនឹងមនុស្សផ្សេងជាជាងនៅជាមួយអ្នកដែលមិនចេះយល់ចិត្តគ្នា៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់