ព័ត៌មានជាតិ

បុរសជនជាតិព្នងម្នាក់ ខឹងបងថ្លៃស្រី មិនចេះដាំបាយនិងដងទឹក យកកាំបិតស្នៀតកាប់ជើង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

មណ្ឌលគិរី: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ ដោយសារតែទ្រាំមិនបាន នូវទង្វើបស់បងថ្លៃស្រីបាន ដោយគ្រាន់តែដាំបាយក៏មិនចេះ ក៏បានស្តីថាឲ្យ ហើយក៏បង្កើត បានជាជម្លោះពាក្យសម្តីកើតឡើង ដោយទ្រាំពុំបានក៏យកកាំបិតស្នៀតកាប់ទៅលើបងថ្លៃស្រី បណ្តាលឲ្យរងរបួសជើង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០០និង១៥នាទីរំលងអធ្រាត្រ ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

តាមរបាយការណ៍បានឲ្យដឹង តាមដំណើររឿង មុនពេលកើតហេតុ ជនបង្កបានខឹងនឹងជនរងគ្រោះដែលជាបងស្រីថ្លៃ មិនចេះជួយដាំបាយ និង មិនចេះជួយដងទឹកនៅក្នុងក្រុមគ្រួសារ កាលពីប៉ុន្មានថ្ងៃមុន ហើយក៏បានទាក់ពាក្យសម្តីជជែកឈ្លោះគ្នា បង្កើតបានជាជម្លោះពាក្យសម្តីកើតឡើង រហូតដល់បង្កជាអំពើហិង្សាកើតឡើង ដោយជនបង្កមានឈ្មោះ ក្រូច វ៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិភ្នងមានទីលំនៅក្រុមរកាថ្មី ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បងថ្លៃស្រីរងគ្រោះ ឈ្មោះ ខាវ ក្រាក់ អាយុ ៥០ ឆ្នាំ ជនជាតិភ្នង រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

រីឯជនបង្កបានរត់គេចខ្លួនរហូតដល់ម៉ោង១០និង៥០នាទីព្រឹក កម្លាំងសមត្ថកិច្ចស្រុកអូររាំង ស្ទាក់ចាប់យកមកកសាងសំណុំរឿងទៅតាមនីតិវិធី ៕

មតិយោបល់