ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​ ​លាលែង​ពី​តំណែង ព្រោះ​ជួល​ជនអន្តោប្រវេសន៍​បម្រើ​ក្នុងផ្ទះ​

ទីក្រុងឡុងដ៍៖ ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អង់គ្លេស បាន​លាលែង​ពី​តំណែង​ក្រោយពេល​ដែល​គេ​រកឃើញ​ថា លោក​បាន​ជួល​ស្ត្រី​បម្រើ​ការងារ​នៅក្នុង​ផ្ទះ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​។​

Harper

​លោក Mark Herper រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ ដែល​ទំនង​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត នាពេលនេះ បាន​លាលែង​ពី​តំណែង ក្នុង​រយៈពេល ២៤​ម៉ោង ក្រោយពេល​ដែល​គេ​រកឃើញ​ថា គាត់​បាន​ជួល​ស្ត្រី​បម្រើ​ការងារ​នៅក្នុង​ផ្ទះ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​អាច​នឹង​ត្រូវ​ពិន័យ ៥​ពាន់​ផោន​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី​រូបនេះ បាន​និយាយថា លោក​ពិតជា​សោកស្ដាយ ដែល​លោក​មិន​បាន​ពិនិត្យ​មើល​ឲ្យបាន​ល្អ​ទៅ​លើ​ឯកសារ​ដែល​ស្ត្រី​នោះ​ផ្ដល់ឲ្យ ដូច្នេះ​លោក​ត្រូវតែ​លាលែង​ពី​តំណែង​ព្រោះថា​លោក​ជា​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ បែប​ជា​ធ្វេសប្រហែស​ជួល​ជនអន្តោប្រវេសន៍​ឲ្យមក​នៅក្នុង​ផ្ទះ​ខ្លួន​ទៅ​វិញ​។​

​ពាក់ព័ន្ធ​នឹង​ការលាឈប់​នេះ លោក David Cameron នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ត្រឹម​តែ​ពោល​ពាក្យ​សោកស្ដាយ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​ចាត់តាំង​អ្នក​ស្ត្រី Herriett Baldwin ឲ្យ​កាន់​តំណែង​របស់​លោក Harper ព្រោះ​ថា​អ្នក​ស្ត្រី Baldwin ជា​មនុស្ស​មាន​សម្ព័ន្ធភាព និង​ជិតស្និទ្ធ​ជាមួយ​លោក Harper៕​

មតិយោបល់