តើវាពិតឬ?
រូបភាពដែលសបង្ហាញនៅលើអត្ថបទនេះដែរវាគឺជាការពិតណាស់ ដោយទេសភាពនេះដែរ ត្រូវបានគេចាប់បានតាម Google Map ដែលស្ថិតនៅក្បែរកោះកណ្តាលមហាសមុទ្រ ឥណ្ឌា និងកៀកឆ្នេរភាគអាគ្នេយ៍ នៃទ្វីបអាហ្រ្វិក ។ តំបន់ដែលគេស្វែងរកឃើញតាមរយៈ Google Map នេះដែរ វាស្ថិតនៅជាប់នឹងតំបន់ មួយដែលមានឈ្មោះថា ម៉ូរី ដែលមានឈ្មោះជាផ្លូវការថា ជាសាធារណៈរដ្ឋម៉ូរី ដែលជាគោលដៅដែលភ្ញៀវទេសចរណ៍លើពិភពលោកចង់ទៅបំផុត ។ ក្នុងនោះវាសម្បូរបែបទៅដោយ ធម្មជាតិដ៏ទាក់ទាញ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងអាកាសធាតុត្រូពិច សត្វ និងឆ្នេរសមុទ្រផងដែរ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/UnderwaterWaterfall2_zps15dddaa4.png
អ្វីដែលជាក្លែងក្លាយ ?
តាមរូបភាពនេះដែរ វាដូចជាមិនមានបាតុភូត ទឹកជ្រោះធ្លាក់នៅក្រោមទឹកនោះទេ ដោយអ្វីដែលអ្នកកំពុងមើលនេះវាជាបាតុភូតក្លែងបន្លំភ្នែករបស់ធម្មជាតិតែប៉ុណ្ណោះ ។ នេះបើយោងតាមការអះអាងរបស់ទំព័រ scienceblogs.com ។
ព័ត៌មានជាតិ
មតិយោបល់