ព័ត៌មានជាតិ

ម៉ឺន​កោះ ព្រំដែន កាណាដា​-​អាមេរិក​

Thousand Island ជា​ប្រជុំ​កោះ​មួយ​ដែល​ស្ថិតនៅ​ចន្លោះ​ព្រំដែន​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក ក្នុង​ទន្លេរ Saint Lawrence River និង​ង​នៅ​ភាគ​ឦសាន​នៃ​បឹង Ontario ដោយ​វា​ប្រមូលផ្ដុំ​ដោយ​កោះធំ​-​តូច ជាច្រើន​ប្រមាណ​ជា ១.៨៦៤​កោះ​។​

​នៅលើ​កោះ​ភាគច្រើន គឺ​ត្រូវបាន​គេ​សាងសង​ផ្ទះ ព្រោះ​ថា​វា​មាន​ទំហំ​ដី​ដែល​អាច​សង់ផ្ទះ​បាន ហើយ​ផ្ទះ​ដែល​បាន​សាងសង​គឺ​មាន​រចនាបទ​ល្អ​ឯក​ទៀតផង​។ បើ​និយាយ​ពី​ទេសភាព​វិញ គឺ​ពិតជា​ចង់​ឲ្យ​រស់នៅ​។​

​យោងតាម​របាយការណ៍​បានបញ្ជាក់​ថា នៅ​ប្រជុំ​កោះ​នេះ មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ១.៤០០​នាក់ ហើយ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​វិញ​គឺ​ដូចជា​នៅ​កន្លែង​ផ្សេង​អីចឹង គឺ​ពួកគេ​ប្រើប្រាស់​ទូក​កាណូត​សម្រាប់​ធ្វើ​ជា​មធ្យម​បាយ​ធ្វើដំណើរ ចំ​ណែ​ប្រព័ន្ធ​ទឹក ភ្លើង និង​ទូរស័ព្ទ​ត្រូវបាន​ត​ភ្ជាប់​ពី​កោះ​មួយ​ទៅ​កោះ​មួយ​តាមរយៈ​ខ្សែរ​ក្រោម​ទឹក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ឥឡូវនេះ វា​បាន​ក្លាយទៅជា​តំបន់​កម្សាន្ត​មួយ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទេ​សភាព​បែប​ធម្មជាតិ ហើយ​វា​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ក្រុមគ្រួសារ​ជាច្រើន​ជ្រើសរើស​សម្រាប់​ជួបជុំ​គ្នា​ផង​ដែរ​៕











មតិយោបល់