ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាម២៥នាក់ ក្នុងសង្កាត់ស្វាយប៉ាក

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនបានជនសង្ស័យចំនួន២៥នាក់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ការបង្ក្រាបខាងលើនេះ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការត្រួតពិនិត្យទៅលើជនបរទេសចំនួន៤៤ នាក់ ស្រីចំនួន១០នាក់ ជាជនជាតិវៀតណាម ក្នុងនោះ អ្នកមានឯកសារស្នាក់នៅ ត្រឹមត្រូវចំនួន ១៩ នាក់ ស្រីចំនួន៣នាក់ និង អ្នកគ្មានឯកសារស្នាក់នៅ ត្រឹមត្រូវមានចំនួន ២៥នាក់ ស្រី៧នាក់ បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

បច្ចុប្បន្នជនជាតិវៀតណាមទាំង២៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ ចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/8LIkizYdl1A

មតិយោបល់