ក្នុងឱកាសឆ្នាំថ្មី អ្នកថតរូបដែលជាស្រីស្រស់ដ៏ល្បីរបស់អាមេរិក លោក Dean Fidelman បាននឹងកំពុងដំណើរការ ប្រតិទិន ជាមួយនឹងរូបភាព ដែលធ្វើឲ្យមនុស្សជាច្រើន ភ្ញាក់ខ្លួនព្រឺតតែម្តង ។ ក្នុងបរិបទនេះដែរ លោក Dean Fidelman បានជ្រើសរើសផ្ទាំងថ្ម ចោទដែលមាននៅ ក្នុងសហរដ្ឋអាមេរិក អេស្ប៉ាញ អាហ្សង់ទីន និង ប្រទេសថៃ ។
តួដែលត្រូវជ្រើសរើស ឲ្យថតស្រាត ជាមួយនឹងសកម្មភាពឡើង ផ្ទាំងថ្ម ចោទដ៏ខ្ពស់នោះ គឺស្រីស្រស់ ផ្នែកអត្តពលិកម្នាក់ ។ ក្នុងស្ថានភាពអាក្រាតឡើងតោងថ្ម ដោយគ្មានអ្វីជាជំនួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយថៃដន្យឡើយ ។ សម្រាប់រូបភាពនេះដែរគឺធ្វើឡើងជាទ្រង់ទ្រាយពណ៌ស ខ្មៅ ដែលធ្វើឲ្យ កាន់តែទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាន អ្នកថតរូប និងក្នុងរង្វង់សិល្បៈ ផងដែរ។
លោក Dean Fidelman បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែថតរូបថ្មីៗជានិច្ច ជាពិសេស បន្ទាប់ពីដំណើរទស្សនៈកិច្ច ។ ដោយខ្ញុំចាប់ផ្តើមធ្វើវាជុំវិញពិភពលោក នៅខែ កុម្ភៈ ហើយបញ្ចប់នៅខែ មិថុនា ដើម្បីធ្វើរឿងជាប្រវត្តិសាស្ត្រ ។ ម្យ៉ាងវិញ ទៀត ចង់ឲ្យមនុស្សស្រីម្នាក់មានអាជីពពិតប្រាកដក្នុងការឡើងភ្នំ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នោះគឺ ខ្ញុំតែងតែថតរូបពីផ្សេងគ្នា នៅកន្លែងនីមួយៗ ៕
មតិយោបល់