ព័ត៌មានជាតិ

​ប្រាក់ចំណេញ Heineken ធ្លាក់ចុះ តែ​រំពឹង​កើន​ឡើង​ក្នុង​ឆ្នាំនេះ​

​ក្រុមហ៊ុនស្រា​បៀរ​ហូឡង់​បាន​រាយការណ៍​ពី​ប្រាក់ចំណេ​ញ​ទាប​របស់ Heineken ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​រំពឹងថា​នឹង​កើនឡើង​ជា​ថ្មី​ម្ដងទៀត​នៅក្នុង​ឆ្នាំនេះ​។​

heineken

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុនស្រា​បៀរ​អាល្លឺម៉ង់​បាន​រាយការណ៍​មក​ថា ប្រាក់ចំណេញ​សុទ្ធ​បាន​ធ្លាក់ចុះ ៥៣​ភាគរយ ដោយ​ទទួលបាន ១,៣៦​ពាន់​លាន​អឺរ៉ូ ស្មើនឹង ១,៨៦​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១២ មាន​ចំនួន ២,៩១​ពាន់​លាន​អឺរ៉ូ​។​

​នៅក្នុង​សេចក្ដីប្រកាស​បាន​បង្ហាញ​ថា ប្រាក់ចំណូល មាន​ចំនួន ២១,២៦​ពាន់​លាន​អឺរ៉ូ បើ​ធៀប​នឹង​ឆ្នាំ ២០១២ មាន​ចំនួន ២០,៩៨​ពាន់​លាន​អឺរ៉ូ​។​
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនស្រា​បៀរ​មួយ​នេះ បាន​ថ្លែងថា ឆ្នាំ ២០១៣ គឺជា​ឆ្នាំ​ដែល​លំបាក់​បំផុត ដូចជា​កំណើនសេដ្ឋកិច្ច​យឺត ទីផ្សារ​សំខាន់ៗ​រង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការលក់​។​

​ក្រុមហ៊ុន Heineken បាន​រំពឹង​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​ងើប​ឡើងវិញ​បន្ដិច​ម្ដងៗ ដែល​ជាហេតុ​នាំ​ឲ្យ​ទីផ្សារស្រា​បៀរ​កើន​ឡើង​វិញ​៕​

មតិយោបល់