ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មន្ត្រីរាជការ​ទូ​ទាំង​ខេត្ត​ក្រចេះ​

​ក្រចេះ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ដើម្បី​ឱ្យ​ជ្រាប​ទៅ​ដល់​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ក្រចេះ​ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក អ៊ឹម ចាន់ថុល ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ឱម យិនទាង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត និង​មន្ទី​អង្គភាព​នានា​នៅ​ជំវិញ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ មិនា ឆ្នាំ ២០១៤ នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ​។​

​នា​ឱកាស​នោះ​លោក ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា ផ្តើមចេញ​ពី​ការប្រកាស​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​មុម​ទី​១ ក្នុង​អភិបាលកិច្ច​ល្អ​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​នោះ​គឺ​ការប្រយុទ្ធប្រឆាំង និង អំពើពុករលួយ ព្រោះ​អំពើ​ពុករលួយ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ដែល​ធ្វើឱ្យ​សង្គម​អសកម្ម​ក្នុង​ការអនុវត្ត​ច្បាប់ បង្កឡើង​នូវ​បក្សពួកនិយម ជា​កត្តា​ធ្វ់ឱ្យ​ប្រជាពករដ្ឋ​ថ្នាំង​ថ្នាក់​និង​អស់ជំនឿ បាត់​ចំណូល ថវិកា​ជាតិ​ដែល​ជា​គ្រិះ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង ជីវភាព​ស្ថេរភាព​ក្នុង​ជីវិត​ឯកជន​និង​ជីវិត​គ្រួសារ និង​សហគមន៍​បង្កើត​ការសង្ស័យ​ទៅ​វិញ​ទៅ​មក​ក្នុង​ស្ថាប័ន និង​អាច​ឈាន​ដល់​ការប៉ះទង្គិច​ខាង​ស្មារតី និង ធ្វើឱ្យ​ការ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​មិន​រឹងមាំ អំពើរ​ស្អាតស្អំ និង យុត្តិធម៌ មាន​ភាពលំអៀង​បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុង​មុខងារ​ជា​មន្ត្រីរាជការ​ក្នុង​ស្ថាប័នរដ្ឋ​។​

​លោក អភិបាលរង​ខេត្ត​ខាងលើ​បាន​បន្ត​ឱ្យដឹងថា ឈរ​លើ​មូលហេតុ​ទាំងនេះហើយ​ដែល​ដៅ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នេះ​គឺជា​ការ អនុវត្ត​វិធានការណ៍​ប្រទាក់ក្រឡា​គ្នា​តាមរយៈ​អប់ បង្ការ​ទប់ស្កាត់​ជា​មុន ការពង្រឹង​គណនេយ្យភាព និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន ការគាំទ្រ​និង​ការចូល​ចូលរួម​ពី​សាធារណៈជន​ក្នុង​ការចូលរួម​ពី​វិស័យ​ឯកជន​ដែល​ជា​អ្នកវាយតម្លៃ ពី​សុច្ច​រឹត​ភាព នៃ​មន្ត្រី​សាធារណៈ​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​នានា​។​

​នៅក្នុង​អង្គពិធី​នោះ​ដែរ​លោក អ៊ឹម ចាន់ថុល ឧ​ការី នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍ថា នេះ​គឺជា​យន្តការ​ថ្មី​មួយ​ដែល​ជា​កម្លាំង​ជំរុញ​ឱ្យ​បណ្តា​ថ្នាក់ដឹកនាំ​គ្រប់ៗ​រូប​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ យកទៅ​អនុវត្ត​ប្រើប្រាស​ក្នុង​គោលដៅ អំពី​ជាតិ​មាតុភូមិ​ប្រកបដោយ​ស្មារតី​ទទួស​ខុស​ត្រូវ ចេះ​គិត​ពិចារណា ចេះ​ប្រៀ​ធៀប ថ្លឹងថ្លែង​អ្វីដែល​គួរ​ធ្វើ ហើយ ត្រូវមាន​សុ​ឆន្ទៈ មានសិការ វិជ្ជាជីវៈ ភ្ជាប់​ជាមួយ គុណធម៌ សីស​ធម៌ តាម​សមត្ថកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ឱ្យ​និង បាន​ទទួល​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត ពី​អាណត្តិ​១ ទៅ អាណត្តិ​១ ក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​
​លោក ឧបការី ខាងលើ​បាន​បន្ត​ឱ្យដឹង​បន្ថែម​ថា លោក សង្ឃឹមថា មន្ត្រីរាជការ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រៀប​កាន់តែ​ច្បាស់​បន្ថែមទៀត​អំពី​ខ្លឹមសារ​និង អត្ថន័យ​ខាងលើ​។ ថ្ងៃ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​ការបង្ហាញ​ទៅដល់​អ្នកចូលរួម​ទាំង​
​អស់​អំពី​មាត្រា​ទាំង​៣៨​នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ដកស្រង់​ចេញពី​ចំនុច​សំខាន់ៗ​ពី​សៀវភៅ​ច្បាប់ព្រហ្មទណ្ឌ​៕
2014-03-27_101448

មតិយោបល់