ក្រុមហ៊ុន Lenovo នៅថ្ងៃព្រសហ្បតិ៍ បានប្រកាសពីការលក់របស់ខ្លួនបានចំនួន ១០,៨ពាន់លានដុល្លារអាមេរិក និងបានសង្កត់ធ្ងរថានឹងបង្កើនការពង្រីកទីផ្សារនៅក្នុងប្រទេស ដែលជាទីផ្សារស្មាតហ្វូនធំជាងគេនៅក្នុងពិភពលោក។
ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Lenovo បានកើនឡើង ៣០ភាគរយ ស្មើនឹង ២៦៥,៣លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០១៣ ចំណែកប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៣៧ភាគរយ ស្មើនឹង ៣៣៤,២លានដុល្លារអាមេរិក។
ក្រុមហ៊ុនបានថ្លែងឲ្យដឹងថា ខ្លួននឹងចាប់ផ្ដើមវាយលុកទីផ្សារស្មាតហ្វូន ព្រោះថាខ្លួនបានទិញក្រុមហ៊ុនទូរស័ព្ទ Motorola Mobiliry ពីក្រុមហ៊ុន Google ក្នុងតម្លៃ ២,៩ពាន់លានដុល្លារអាមេរិក។
ព្រមជាមួយគ្នានោះផងដែរ Lenovo ក៏បានបញ្ជាក់ថា ទូរស័ព្ទ Motorola នឹងត្រូវលេចមុខជាថ្មីនៅលើទីផ្សារប្រទេចិន៕
មតិយោបល់