អ៊ីតាលី៖ ខ្សែប្រយុទ្ធសេះបង្កង់ Juventus កីឡាករ Mirko Vucinic បានទទួលរងរបួស ជង្គង់ ក្នុងការហ្វឹកហាត់ ហើយក៏ត្រូវអវត្តមាន ជាច្រើនសប្តាហ៍ ក្នុងរដូវកាល ក្របខណ្ឌ Serie A របស់អ៊ីតាលីនេះ ។
ខាងវេជ្ជសាស្ត្រ បានធ្វើការវិភាគ និងបង្ហាញព័ត៌មាន ឲ្យដឹងថា កីឡាករសញ្ជាតិម៉ុងតេហ្គោ មានបញ្ហារបួសក្បាលជង្គង់ខាងស្តាំ និង បង្កឲ្យមានភាពជាំខ្មៅលើឆ្អឹងស្មងជើង ប៉ុន្តែនឹងត្រូវចាកចេញ ដើម្បីបញ្ចៀសបញ្ហាខូចសរសៃជើង។
ចំណែកសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើទំព័រ ក្លិបសេះបង្កង់ លោក Vucinic បានថ្លែងឲ្យដឹងថា គាត់នឹងមិនបានបង្ហាញខ្លួនជាមួយនឹងក្រុមជាច្រើនសប្តាហ៍ ។
ទស្សនាវីដេអូឃ្លិប ជំនាញស៊ុតរបស់ Mirko Vucinic ដូចខាងក្រោមនេះ៖

មតិយោបល់