ព័ត៌មានជាតិ

នៅខណៈនេះ ទំនប់ត្រពាំងវែងកម្ពស់ទឹកមានការហក់ឡើង ជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្នហើយ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់ទឹកមានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់ផងដែរ ៕

មតិយោបល់