ព័ត៌មានជាតិ

iPhone ផ្ទុះ​ឆេះ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដេកពេទ្យ​ជាង​មួយ​សប្ដាហ៍ (Video Inside)

កាលពី​ខែ​កក្កដា ឆ្នាំ ២០១៣ ស្ត្រី​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ដោយសារតែ iPhone 5 របស់​នាង ហើយក៏​មាន​ហេតុ​ការ​ស្រដៀង​គ្នា​នេះ​ជាច្រើន​ផងដែរ រហូត​ដល់​ក្រុមហ៊ុន Apple ចេញ​មុខ​ប្រកាស​ថា មកពី​ពួកគេ​ប្រើប្រាស់​របស់​ក្លែងក្លាយ​។​

​ដោយឡែក​នៅ​ពេលនេះ​វិញ លោក Tim Tyrrell បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ជាង ១​សប្ដាហ៍​ដោយសារតែ iPhone របស់​លោក​ដែរ​។ បើតាម​សំដី​របស់​លោក Tyrrell បាន​ថ្លែង​ប្រាប់​សមត្ថកិច្ច​ថា លោក​បាន​ទិញ​ឧបករណ៍​សាក​ថ្ម​មួយ​ទឹក​ពី eBay ដែល​តម្លៃ​របស់​វា​ចម្លោះ​ពី ២៥-៣០​ដុល្លារ​អាមេរិក ព្រោះថា​លោក​មិន​ចង់​ចំណាយលុយ​ច្រើន ប៉ុន្តែ​ក្រោយមក​នៅ​ពេល​ដែល​គាត់​យក​វា​មក​សាក​ថ្ម ស្រាប់តែ​ធ្វើ​ឲ្យ​ផ្ទុះ​ទូរស័ព្ទ និង​ឆេះ​ឧបករណ៍​សាក​ថ្ម​នោះ​តែម្ដង ព្រមទាំង​បាន​ធ្វើឲ្យ​គាត់​របួស​ដៃ​ឆ្វេង​ធ្ងន់ធ្ងរ​ទៀត​ផង​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ នៅ​មិនទាន់​មាន​ការបកស្រាយ​របស់ Apple នោះទេ គ្រាន់តែ​ដឹងថា លោក Tyrrell មិន​បាន​ទាមទារ​សំណង​អ្វី​ដែរ​៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

iPhone

មតិយោបល់