ទីក្រុងឡុងដ៏៖ យោងតាមសារព័ត៌មានកីឡានានា ក្នុងស្រុកអង់គ្លេស ដែលចុះផ្សាយកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ នេះបានឲ្យដឹងថា Wayne Rooney រំពឹងថានឹងអាចចុះកុងត្រាថ្មី ជាមួយនឹងក្លិបបិសាចក្រហម ដែលនឹងត្រូវលេងរហូតដល់ ឆ្នាំ ២០១៨ – ២០១៩ ។
កីឡាករវ័យ ២៨ ឆ្នាំ នឹងបញ្ចប់រឿងអ្វីគ្រប់យ៉ាង ជាមួយនឹងព្យុះព័ត៌មានចាកចេញ ដែលនឹងអាចធ្វើឡើងនៅថ្ងៃ ពុធ ឬ ថ្ងៃព្រហស្បត្តិ៍ខាងមុខ នេះ ។ នេះបើតាមសារព័ត៌មានក្នុងស្រុកអង់គ្លេសបានចុះផ្សាយ។
ដោយពីមុន ពោលគឺរដូវកាលផ្ទេរ និងទិញកីឡាករ ដែលបានបើកទ្វារ និងបញ្ចប់នៅពេលថ្មីៗនេះ កីឡាករ Rooney ត្រូវបានសារព័ត៌មានក្នុងស្រុកនានា ចុះផ្សាយពី ការល្បួងលោងលោម របស់ ក្រុមតោខៀវ លើរូបកីឡាកររូបនេះ តែហាក់ដូចជាមិនសម្រេចសោះឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណា ក្រោមការដឹកនាំដ៏មានបញ្ហារបស់ អ្នកចាត់ការទូទៅ David Moyes ដែលធ្វើឲ្យក្លិបនេះធ្លាក់ទៅកាន់តារាងទី ៧ និងចាញ់តោខៀវ រហូតដល់ទៅ ១៥ ពិន្ទុ នោះ កីឡាករ Rooney នឹងត្រូវ បញ្ចប់បញ្ហារកាំ នៅលើទឹកដី Old Trafford ។
ទន្ទឹមជាមួយនឹងពាក្យចចាមអារាមជាច្រើន កីឡាករ Rooney បានទទូចថា ខ្លួននឹង បំបែកកំណត់ត្រាចាស់ របស់ Charlton ដែលរកគ្រាប់បាល់បាន ២៤៩ គ្រាប់ ជូនបិសាចក្រហមកន្លងមក ដោយពេល នេះ Rooney មានត្រឹមតែ ២០៨គ្រាប់ តែប៉ុណ្ណោះ។
បើទោះបីជា បិសាចក្រហមកំពុងមានបញ្ហា តែ សម្រាប់ Rooney បាននិយាយពីសប្តាហ៍កន្លងទៅ ឲ្យដឹងថា David Moyes ជាអ្នកគ្រប់គ្រងដ៏អស្ចារ្យ ៕
មតិយោបល់