ព័ត៌មានជាតិ

Samsung គួរតែ​ទិញ Android ពី Google

​ឆ្នាំ ២០១៥ អាច​ជា​ឆ្នាំ​ដែល​មាន​ការ​បដិវត្តន៍​ទៅលើ​ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទ មិនដឹងថា Android, iOS និង Windows Phone ទៅជា​យ៉ាងណា​នោះទេ​។​

​ក្រុមហ៊ុន Google បាន​ទិញ​ប្រព័ន្ធ​ដំណើរការ Android តាំងពី​ឆ្នាំ ២០០៥ ចំណែក iOS ត្រូវបាន​លេចមុខ​នៅ​ឆ្នាំ ២០០៧ ហើយ​ប្រព័ន្ធ​ដំណើរការ​នេះ កំពុងតែ​ប្រកួតប្រជែង​គ្នា យ៉ាង​ស្វិតស្វាញ​។​

​ក្រុមហ៊ុន Samsung បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ផលិត​ស្មា​ត​ហ្វូន​ធំ​ជាង និង​លក់​ស្មា​ត​ហ្វូន​បាន​ច្រើនជាងគេ ក៏​ដោយសារ​តែ Android ផងដែរ ឃើញ​ដូច្នេះ​ហើយ​ទើប មាន​មតិ​ជាច្រើន​ពី​ជនអនាមិក​បាន​ឲ្យយោបល់ដ​ល់ Samsung ថា​គួរតែ​ទិញ Android ពី Google​។​
​ជនអនាមិក​ទាំងនោះ​បាន​លើកឡើងថា នៅពេលនេះ ក្រុមហ៊ុន Samsung មាន​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​ដែល​មកពី Google ហើយ​សុទ្ធសឹងតែ​ជា​អ្នក​នៅ​ក្នុង​ក្រុម Android ទៀត ដូច្នេះ Samsung គ្មាន​អ្វី​ពិបាក​ក្នុង​ការគ្រប់គ្រង Android ឡើយ​។​

​នៅក្នុង​សៀវភៅ​របស់លោក Andy Rubin ដែល​ជា​សហ​ស្ថាបនិក Android បានសរសេរថា បើសិនជា Samsung ចង់​មាន​ការរីក​ច្រើន​ខ្លាំង​ជាង​នេះ Samsung គួរតែ​ទិញ Android​។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា Samsung មាន​អ្វី​គ្រប់យ៉ាង​៕​
Samsung-Android-Partnership

មតិយោបល់