ព័ត៌មានជាតិ

បុរស​ចំណាស់​ជាង​គេ​ត្រូវ​បាន​រាយការណ៍​ថា​រស់នៅ​ឥណ្ឌា មាន​អាយុ ១១៧​ឆ្នាំ​

​បុរស​ចំណាស់​ជាង​គេ​បំផុត​របស់​ពិភពលោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​
Premsai Patel មាន​ដើមកំណើត​ឥណ្ឌា រស់​នៅ​ភាគ​កណ្តាល​នៃ​ស្រុក Korba Chhattisgarh ក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​គេ អះអាងថា គាត់​បាន​គេ​កើត​នៅ​ថ្ងៃទី ១១​ខែ​ឧសភា ឆ្នាំ ១៨៩៦ ហើយ​គិត​មកដល់ពេលនេះ​គាត់​មាន​អាយុ ១១៧​ឆ្នាំ និង​៨​ខែ​។

​ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវ​បាន​រដ្ឋាភិបាល និង​គ្រូពេទ្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​ច្រានចោល ដោយ​បាន​លើក​ហេតុផល​ថា គ្មាន​មនុស្ស​ណា​រស់នៅ​ដល់​អាយុ ១១៧​ឆ្នាំ​បាន​ទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​កំណត់ត្រា​ពិភពលោក លោក Misao Okawa ជនជាតិ​ជប៉ុន ជា​បុរស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ ដោយ​មាន​អាយុ ១១៥​ឆ្នាំ​៕​
old_man_generic_thinkstock_360x270_5

មតិយោបល់