ព័ត៌មានជាតិ

កំពង់លួងនរណា មិនល្បីអាម៉ោងលក់ថ្នាំ សេរីចាស់ ច្រើនឆ្នាំមកហើយ!

កណ្តាល: ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ៣០ នាទី ចំណុចភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្សយ័ ឈ្មោះ កេត គីរីរដ្ឋ (ហៅម៉ោង) ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ជាមុខសញាជួញដូរ ក្នុងបញ្ជីគ្រប់គ្រងមុខសញា ( មានសារធាតុញៀនក្នុងទឹកនោម)។
វត្ថុតាងចាប់យក១_សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០១ កញ្ចប់មធ្យម ទម្ងន់ មិនទាន់ថ្លឹង។
២- ទូរសព្ទ័ចំនួន ០១ គ្រឿង( ម៉ាកNokia ចុចពិល)៕
៣-ថង់វិចខ្ចប់មួយចំនួនតូច។

នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋល្អនៅូភូមិកើតហេតុបានរាយការណ៏មកផ្នែកជំនាញថា ឃើញមុខសញាជនសង្សយ័ខាង ចាំលក់ចែកចាយគ្រឿងញៀននៅកន្លែងកើតហេតុ។
ក្រោយពីបានទទួលព័ត៌មានកម្លាំងផ្នែកជំនាញ សហការណ៏ជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលកំពង់លួង បានចុះល្បាតដល់កន្លែងកើតហេតុ ឃើញជនសង្សយ័ កំពង់ធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ ដែលជាមុខសញាក្នុងបញ្ជីគ្រប់គ្រងរបស់ប៉ុស្តិ៏ក៏បានឃាត់ខ្លួន និងចាប់យកវត្ថុតាងបានដូចខាងលើ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ៖ ខ្លួនពិតជាជួញដូរថ្នាំញៀនមែន ដោយយកថ្នាំញៀនចំនួន០១កញ្ចប់នេះ មកចាំលក់ឲ្យគេ តម្លៃ ៣៨០០០០ រៀល( សាមសិបប្រាំបីម៉ឺនរៀល) នៅជាប់របងសាលារៀន ហើយថ្នាំញៀនដែលខ្លួនយកមកលក់ និងប្រើប្រាស់ខ្លួនឯងផងរាល់ថ្ងៃនេះ គឺទិញពីឈ្មោះ តេវ ជនជាតិវៀតណាម នៅស្វាយប៉ាក លេខទូរសព្ទ័ 086 57 2121 ដោយផ្ញើតាមឡានតាក់ស៊ី និង វេលុយតាមក្រោយ ។
បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់