បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃមិនថាតែនារីនោះទេ សូម្បីតែបុរសក៏មានភាពធុញថប់ អស់កំលាំងដែរ។ ចុះទម្រាំតែនាងធ្វើកិច្ចនៅក្នុងផ្ទះតែម្នាក់ឯងទៀតនោះ តើមានអារម្មណ៍ឯណាទៅគិតរឿងលើគ្រែ? កត្តាទាំងនេះហើយដែលអ្នកត្រូវបំពេញនូវភាពស្រស់ថ្លារបស់នាងឡើងវិញ ដោយចេះជួយចែករំលែកទាំងការងារ ព្រមទាំងផ្តល់កំលាំងចិត្តដល់នាងឡើងវិញ។
ចែករំលែកការងារផ្ទះ
បន្ទាប់ពីអ្នកទាំងពីរបំពេញការងារអស់រយៈពេលពេញមួយថ្ងៃប្រដកជាមានភាពនឿយហត់ជាមិនខាន នៅពេលដែលត្រឡប់មកដល់ផ្ទះវិញគឺមិនចង់ធ្វើអ្វីទាំងអស់។ ដូចច្នេះក្នុងនាមជាដៃគូយើងត្រូវចេះជួយចែករំលែកការងារគ្នាទៅវិញទៅមក ទើបមានឱកាស និងរីករាយជាងមួយគ្នានៅលើគ្រែ។
ការចាត់ទុកការរួមភេទនៅក្នុងបញ្ជីការងារដែលត្រូវធ្វើ
ការកំណត់ពេលវេលាសម្រាប់រួមមេត្រីភាពជាមួយគ្នាអាចជួយឲ្យជីវិតផ្លូវភេទរបស់អ្នកក្លាយទៅជាវិជ្ជមាន ដែលអ្នកពិបាកនឹងមើលរលង។ សូមគិតថាការងារមួយនេះគឺមានតម្លៃបំផុត ទើបធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍កាន់តែជ្រាលជ្រៅមកលើរូបអ្នក។
និយាយអំពីការរួមភេទ
ការសួរសំនួរ និងនិយាយរឿងអស់សំណើចអាចធ្វើឲ្យមានការរំញោច និងជាថ្នាំប៉ូវកំលាំងឲ្យអ្នកពន្យាពេលនៃការរួមភេទបានយូរ។ ប៉ុន្តែអ្នកត្រូវចង់ចាំថាគេងឲ្យបានគ្រប់គ្រាន់ទើបប្រសិទ្ធិភាពនៃការរួមសង្វាក់របស់អ្នកទាំងពីពេញបរិបូរ។
ការម៉ាស្សា
ចូរលុបបំបាត់ចោលភាពអស់កំលាំងក្រោយពីបំពេញការងារពេញមួយថ្ងៃ ដោយការម៉ាស្សាដល់គ្នាទៅវិញទៅមក។ នេះជាវិធីមួយដែលអាចជួយឲ្យឈាមរត់បានស្រួល និងបង្កើនការរីកសាយនៃអរម៉ូនផ្លូវភេទដែលអាចជួយឲ្យអ្នកទាំងពីរសម្រេចរឿងលើគ្រែបានយ៉ាងអស្ចារ្យ៕
មតិយោបល់