ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍​ស្លាប់ ២ នាក់ របួស​ធ្ងន់ស្រាល ១១ នាក់​នៅទូទាំងប្រទេស

យោង​តាម​របាយការណ៍​អគ្គស្នងការដ្ឋាននគរ​បាលជាតិ បាន​ឲ្យដឹងថា នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ០៨ លើក ។ ក្នុងគ្រោះថ្នាក់ទាំង ៨ លើកនេះដែរ ​មាន​មនុស្សស្លាប់ ០២ នាក់ របួស​ធ្ងន់ស្រាល ១១ នាក់ ។​

ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០១លើក, មិនប្រកាន់ស្តាំ ០១លើក, ប្រជែងគ្រោះថ្នាក់ ០២លើក,ស្រវឹង ០២លើក, បត់គ្រោះថ្នាក់ ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១១នាក់ (យប់ ០៣នាក់)៕
IF
រូបតំណាង​

មតិយោបល់