ព័ត៌មានជាតិ

ជាតិមុនបងជំពាក់អ្វីអូន ?

អត្ថបទ ដែល​ខ្ញុំបាទ​ដាក់​ចំណ​ជើង​ថា​ជាតិ​មុន បង​ជំពាក់​អ្វី​អូន គឺ ជា​អត្ថបទ​ក្តីស្នេហា​ជូរ​ចត់​របស់​ខ្ញុំបាទ​លាង សុវណ្ណារ៉ា ជា​និស្សិត​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ជំពប់​ចិត្ត​ស្រលាញ់​លើ​មិត្ត​រួម​ថ្នាក់ រហូត​ដល់​ផុង​ចិត្ត លង់​ប្រាណ មិនអាច​បំភ្លេច​នូវ​សម្រស់​ដ៏​ស្រស់​ផូរផង​របស់​នាង បានឡើយ ។​

​កំណើត​ស្នេហ៍​ដ៏​ជូរ​ចត់​នេះ​ត្រូវបាន​លាត់​ត្រដាង នៅលើ​គេហទំព័រ ដំណឹង នេះ​តែម្តង ដោយ​មិន​អាច​ទប់ចិត្ត​(​ស្នេហា​នេះ​មាន​រយៈ ២០០ ថ្ងែ​) មិន​ឲ្យ​គិត​បានទេ ហើយ​ក៏​គ្មាន​អ្នក​ពិភាក្សា បើ​និយាយ ឬ​សរសេរ​ប្រាប់​គេហទំព័រ ដំណឹង​ប្រហែលជា​ធូរស្រាល ។​ទោះជា​យ៉ាងនេះក្តី វា​ពិតជា​ធូរស្រាល​មែន តែ ការធូរស្រាល​នោះ​គ្រាន់តែ​ភាព​បន្លំ​ខ្លួន​ឯង​តែប៉ុណ្ណោះ ទោះ​ទទួលបាន​នូវ​ការ​ទូន្មាន​ពី​បងប្អូន ញាតិមិត្ត​ក្តី តែ​ទំហំ ស្រលាញ់​ដែល​ជាប់​ដាន​នូវ​ស្នេហ៍ អតីតកាល​មិនអាច​បំភ្លេចបាន​នោះ​ទេ ។​ម្លោះ​ហើយ ទោះ​អូន​ក្បត់​បង​បង​សូម​ប្រាប់​អូន​ថា បង​នៅតែ​ស្រលាញ់​អូន ស្រលាញ់រ​ហូត បន់​ឲ្យតែ​មេឃ​ភ្លឺ នឹង​អាល​បានឃើញ​ដំបូលផ្ទះ​អូន មេឃ​ភ្លឺ​ហើយ ម្តេច​ឡើយ ពពក​ខ្មៅ​មួយ​ដុំ​មក​បាំង​យ៉ាងនេះ ពុទ្ធោ​អើយ ! កែបម៉ូតូ​របស់ខ្ញុំ​លែង​បាន​ដឹក​នាង​ទៀតហើយ ព្រោះ​មាន​កែប​ថ្មី ដែល​នៅ​នឹង​មុខ​ខ្ញុំ មក​កាត់​មុខ​កាត់​មាត់​ហើយ ។​តើ​អូន​អាច​ប្រាប់​បង​បានទេ ថា​បង​ធ្វើ​អ្វី​ខុស​? អូន​កាត់ផ្តាច់​ស្នេហា​មួយ​ដែល​គ្មាន​កំហុស​យ៉ាងនេះ តើ​ជាតិ​មុន​បង​ជំពាក់​អ្វី​អូន ? កម្ម​លោ​កីយ៏ សូម​អ្នក​មក​ផ្តាច់ជីវិត​ខ្ញុំ​ទៅ​ជាមួយ​នឹង​ភាព​ក្បត់​របស់​នាង​ទៅ ទេ បើ​ខ្ញុំ​ស្លាប់​ប្រាកដជា​មាន​ឈ្មោះ​ថា ជា​ប្រុស​កំសាក់​ជាក់​ជាមិនខាន ​កើតមក​ជា​ប្រុស​តើ​វា​យ៉ាប់​យ៉ាងនេះ​ឬ ?​ឬ​ក៏​ប្រុសៗ​ជា​អ្នក​ដែល​ចាំតែ​ទទួល​នូវ​ទុក្ខសោក ខ្ញុំ​ពិត ជា​មិន​យល់​ទេ មេឃ​ដី ខ្យល់ សូម​នាំពាក្យ​ដង្ហើយ​ឈឺចាប់​របស់ខ្ញុំ​នេះ​ទៅ​ប្រាប់​នាង​ផង ថា​ជាតិ​នេះ ខ្ញុំ​សុខចិត្ត​ទ្រាំ​ឈឺ​ចាំ​មើល​ក្បត់​អស់លក្ខណ៍​របស់​អូន ។​

​ណ្ហើយ​!​បើ​សិន​នោះ​គឺជា​ក្តី​សុខ​បែប​កាម​លោកីយ៍​ដែល​អូន​ត្រូវការ សូម​ឲ្យ​អូន​បាន​សុខ ជាតិ​នេះ បង​ត្រឹមតែ​ជា​សង្សារ ដែល​មក​សង​នូវ​កម្ម​អូន​តែប៉ុណ្ណោះ​! ៕

Why leav me ?

មតិយោបល់