ព័ត៌មានជាតិ

បូជា​ខ្លួន​ឲ្យ​ខ្លា​ស៊ី តែ​ត្រូវ​បរាជ័យ​ (វីដេអូ)

​បុរស​ម្នាក់​បាន​លោត​ចូលទៅ​ក្នុង​ទ្រង់​សត្វ​ខ្លា ព្រមទាំង​បាន​និយាយថា “​បូជា​ខ្លួនឯង​ជា​ចំណី​” សម្រាប់​សត្វ​ខ្លាស​មួយ​ក្បាល​នៅក្នុង​សួនសត្វ​ជិន​ឌូ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅនេះ ប៉ុន្តែ​ត្រូវ​បរាជ័យ​មិន​ស្លាប់​។​

​យោង​តាម​បញ្ជាក់​បានឲ្យដឹងថា បុរស​នោះ​មានឈ្មោះ​ថា Yang Jinhai វ័យ ២៧​ឆ្នាំ ជា​អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត បាន​មក​ទស្សនា​សួត​សត្វ​ខាងលើនេះ ហើយក៏​បាន​លោត​ចូលទៅ​ក្នុង​ទ្រង់​សត្វ​ខ្លា​តែម្ដង​។​

​សាក្សី​នៅ​កន្លែង​កើត​បាន​និយាយថា ពួកគេ​មាន​ការភ័យខ្លាច​យ៉ាង​ខ្លាំង​នៅពេល​ដែល​ឃើញ​បុរស​នោះ​លោត​ចូល​ទៅ​ហើយ​ខ្លា​ស៊ី​។​

​ក្រោយ​ពី​លោត​ចូលទៅ​ក្នុង​ទ្រង់​សត្វ​ខ្លា​ភ្លាម អ្នកថែរក្សា​សួនសត្វ​ក៏​បាន​ជួយ​សង្គ្រោះ ទើប​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​នៅ​រស់រាន​មានជីវិត ហើយ​នៅពេលនេះ ត្រូវបាន​ក្រុមគ្រួសារ​នាំយក​ទៅ​ផ្ទះ នឹង​កំពុងតែ​ទទួល​ប្រឹក្សា​យោបល់​ខាង​ផ្លូវចិត្ត​៕​

https://i1272.photobucket.com/albums/y389/domneng/Chinese-Zoo-Keepers-1_zps5ba8dab6.jpg
https://i1272.photobucket.com/albums/y389/domneng/Chinese-Zoo-Keepers-2_zps3f730f10.jpg
https://i1272.photobucket.com/albums/y389/domneng/Chinese-Zoo-Keepers-3_zpsadf48036.jpg
https://i1272.photobucket.com/albums/y389/domneng/Chinese-Zoo-Keepers-4_zpsb5c16a9f.jpg

មតិយោបល់