ព័ត៌មានជាតិ

អ្នកបង្កើត Slide to unlock របស់ iPhone គ្រោង​ចូល​និវត្ត​ចុងឆ្នាំ​នេះ​

​នៅមុននេះ មាន​លេច​ធ្លាយ​ព័ត៌មាន​ជាច្រើន​ថា លោក Greg Christie អ្នកបង្កើត Slide to unlock ដំបូង​បំផុត​របស់ iPhone បាន​លាឈប់​ពី​ក្រុមហ៊ុន ដោយ​មិន​ដឹង​ពី​មូលហេតុ និង​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​ថា លោក​អន់​ចិត្តនឹង​ក្រុមហ៊ុន​។​

​ក្រោយ​ពី​បែកធ្លាយ​នូវ​ព័ត៌មាន​នេះ ក្រុមហ៊ុន Apple បាន​ចេញ​មុខ​បំភ្លឺថា លោក Christie មាន​គម្រោង​ចូល​និវត្ត​នៅ​ចុងឆ្នាំ​នេះ​។​
​ក្រុមហ៊ុន​បាន​បញ្ជាក់ថា លោក Christie បាន​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Apple អស់​រយៈពេល​ជិត ២០​ឆ្នាំ​មកហើយ ហើយ​លោ​ក៏​មាន​ស្នាដៃ និង​ត្រូវបាន​ចាត់ទុក​ជា​មនុស្ស​សំខាន់​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​ផត​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Christie ជា​នាយក​គ្រប់គ្រង​កម្មវិធី Human Interface និង​ជា​អ្នកបង្កើត Interface សម្រាប់ iPhone ដំបូង​គេ​បង្អស់​៕​
slide-to-unlock4

មតិយោបល់