ព័ត៌មានជាតិ

គន្លឹះ ៩ យ៉ាង​ដែល​ធ្វើ​ឲ្យ​អាអូន​តូច​មនុស្ស​ប្រុស​ខ្លាំង

ជម្ងឺ​ផ្លូវ​ភេទ​គឺ​ជា​ជម្ងឺ​មួយ​ដែល​បុរសៗ​គ្រប់​រូប​មាន​ការ​ព្រួយ​បារម្ភ ហើយ​មាន​បុរស​ភាគ​កំពុង​តែ​ប្រឈម​មុខ​និង​បញ្ហា​មួយ​នេះ​ដែរ។ ប្រសិន​បើ​អ្នក​កើត​ជម្ងឺ​នេះ​ហើយ​គឺ​ពិបាក​នឹង​ធ្វើ​ឲ្យ​ដៃ​គូរ​បស់​ខ្លួន​មាន​ភាព​សុខ​ស្រួល​ណាស់ ជា​ពិសេស​នៅ​ថ្ងៃ​អនា​គត់​អ្នក​អាច​គ្មាន​កូន​ថែម​ទៀត។​ ដូច្នេះ​ហើយ​ដើម្បី​ជៀស​វាង​នូវ​ជម្ងឺ​មួយ​នេះ​អ្នក​គួរ​តែ​ជៀស​វាង​នូវ​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
១. របបអាហារ
របប​អាហារ​ដែល​មិន​ល្អ​សម្រាប់​បេះ​ដូង ក៏​មិន​ល្អ​សម្រាប់​សមត្ថភាព​ផ្លូវ​ភេទ​បុរស​ដែរ។ បន្លែ ឬផ្លែ​ឈើ​មាន​ភាគ​តិច​ណាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព ប៉ុន្តែ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​នៃ​ឈាម។

២. រក្សាទម្ងន់រាងកាយ
ការ​លើស​ទម្ងន់​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខ​ភាព​ជា​ច្រើន​ដូច​ជា ជម្ងឺទឹកនោមផ្អែម ដែល​អាច​បំផ្លាញ​សសៃ​ប្រសាទ​ទូទាំង​រាង​កាយ។

៣. ជៀសវាងការឡើងសម្ពាធឈាម និងជាតិកូលេស្តូរ៉ូលខ្ពស់
សម្ពាធឈាម និងជាតិកូលេស្តូរ៉ូលឡើងខ្ពស់អាចធ្វើឲ្យសសៃឈាម រួមទាំងសសៃផ្សេងទៀតមានបញ្ហា ដែលប៉ះពាល់ដល់លិង្គបុរស។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ការ​ពារ​កុំ​ឲ្យ​មាន​ជម្ងឺ​នេះកើត​មាន​ឡើង ប្រសិនបើកើតឡើងហើយពិបាកព្យាលបាលឲ្យ​ប្រសើរឡើ​វិញណាស់។

៤. មិនទទួលទានជាតិអាកុល
ការទទួលទានគ្រឿងស្រវឹង អាចធ្វើឲ្យខូចខាតដល់មុខងារពិសេសរបស់បុរស។ ប៉ុន្តែគ្រឿងស្រវឹងអាចបង្កឲ្យមានការឈឺចាប់រ៉ាំវៃ ថ្លើម ខូចសសៃប្រសាទ និងជម្ងឺផ្សេងទៀត…។ ជានេះទៅទៀតវាអាចបង្កឲ្យអតុល្យភាពបអរម៉ូនក្នុងប្រដាប់ភេទបុរស ដែលនាំឲ្យមានជម្ងឺងាប់លិង្គ។

៥. ធ្វើលំហាត់ប្រាណទៀងទាត់
នៅពេលដែលអ្នកធ្វើអង្គុយធ្វើការច្រើនពេកក៏អាចធ្វើឲ្យប៉ះពាល់ដល់ប្រដាប់ភេទរបស់បុរសដែរ។ ការរត់ ឬហែលទឹក និងការធ្វើលំហាត់ប្រាណផ្សេងទៀតជួយបង្ហារជម្ងឺងាប់លិង្គ។ ប៉ុន្តែអ្នកគួជៀសវាង ការធ្វើលំហាត់ប្រាណដែលបណ្តាោឲ្យសម្ពាធឈាមឡើងខ្ពស់(នៅតំបន់រន្ធគូថ និងប្រដាប់ភេទ)នោះឡើយ។ ជាពិសេសគឺការហាត់ប្រាណដោយជិះកង់ ដែលធ្វើឲ្យប៉ះពាល់ដល់សសៃប្រសាទ នឹងជម្ងឺងាប់លិង្គ។

៦. ពិនិត្យមើលកម្រិតអរម៉ូន
សូម្បីតែបុរសដែលមានសុខភាពធម្មតាក៏កម្រិតអរម៉ូន Testosterone ថយចុះគួរឲ្យកត់សម្គាល់ ចាប់ពីអាចយុ ៥០ ទៅ។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីអាយុ ៤០ ឆ្នាំឡើងកម្រិតអរម៉ូន Testosterone ជាម្យមថយចុះ ១,៣ ភាគរយ។

៧. ជក់បារី
ការជប់បារីអាចធ្វើឲ្យខូចសសៃឈាម និងដំណើរការនៃរបស់ឈាមអវិជ្ជមាន។ ជាតិនីកូទីនធ្វើឲ្យសសៃឈាមរួមតូច រាំងស្ទះដល់ លំហូរឈាមទៅកាន់រវត្ថុពិសេសរបស់អ្នក។

៨. នៅឲ្យឆ្ងាយពីគ្រោះថ្នាក់ដល់ផ្លូវភេទ
ករណីខ្លះអ្នកអាចទទួលរងរបួលដោយសារតែការរូមភេទជាមួយដៃគូ។ ដើម្បី​រក្សា​កុំ​មាន​បញ្ហា​អ្នក​គួរ​តែ​ចាប់​ផ្តើម​នៅ​ពេល​ណា​ដែល​ដៃ​គូ​របស់​អ្នក​បញ្ចេញ​ទឹក​រំអិល​តាម​ទ្វារ​មាស​គ្រប់​គ្រាន់។

៩. ជាសវាងភាពតានតឹង និអត់ធ្មត់
ការកើតឡើងនៃភាបតានតឹងក្នុងអារម្មណ៍ គឺធ្វើឲ្យសសៃឈាមរបស់អ្នកកាន់តែតូចចង្រៀត។ នេះមិនមែនជាប្រការដែល្អសម្រាប់ការធ្វើឲ្យអាអូនតូចបស់អ្នកខ្លាំងក្លានោះទេ៕
quiz-penis-test

មតិយោបល់