ព័ត៌មានជាតិ

World Cup៖ សំបុត្រ ២,៣​លាន​សន្លឹក​ត្រូវបាន​លក់

គណៈ​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បានឲ្យដឹងថា សំបុត្រ​សម្រាប់​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍ Wold Cup 2014 ចំនួន ២,៣​លាន​សន្លឹក​ត្រូវបាន​លក់ នៅក្នុង​ដំណាក់កាល​ពី​២​។​

សំបុត្រសម្រាប់ចូលរួម​កាល​ពី​ឆ្នាំ ២០១០
សំបុត្រសម្រាប់ចូលរួម​កាល​ពី​ឆ្នាំ ២០១០

​មាន​ការស្នើ​សុំ​ទិញ​សំបុត្រ​សម្រាប់​ចូលរួម​ការប្រកួត​កីឡា Wold Cup 2014 ចំនួន ១០​លាន​សំណើរ មកពី​បណ្ដា​ប្រទេស ២២៨ ចាប់តាំងពី​ខែ​សីហា ឆ្នាំមុន​។ យោង​តាម​ការបញ្ជាក់ អ្នកគាំទ្រ​នៅក្នុង​ប្រទេសប្រេ​ស៊ីល​ទទួល​បាន​សំបុត្រ​ច្រើន​ជាង​គេ​បំផុត​រហូតដល់ ៩០៦.០០០​សំបុត្រ ចំណែក​សហរដ្ឋអាមេរិក​ទទួលបាន ១២៥.០០០​សំបុត្រ កូឡុំប៊ី​ទទួលបាន ៦០.០០០​សំបុត្រ អាល្លឺម៉ង់ ៥៦.០០០​សំបុត្រ និង​អា​ហ្សង់​ទីនទ​ទួលបាន ៥៤.០០០​នាក់​។​

​អគ្គលេខាធិការ FIFA លោក Jerome Valcke បាន​ថ្លែង​ឲ្យដឹង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា “​យើង​ទទួលបាន​តម្រូវការ​សំបុត្រ​ច្រើន ដោយ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ស្នើសុំ​ទិញ​សំបុត្រ ជាពិសេស​ពី​បណ្ដា​ប្រទេស​ដែល​និយម​លើ​វិស័យ​កីឡាបាល់ទាត់​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា World Cup ឆ្នាំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១២​ខែមិថុនា ឆ្នាំ ២០១៤ រហូត​ដល់​ថ្ងៃ​ទី​១៣​ខែ​កក្ដ​ដា ឆ្នាំ ២០១៤ នៅក្នុង​ប្រទេសប្រេ​ស៊ីល​៕​

មតិយោបល់