ប្រទាលកន្ទុយក្រពើពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់អស្ចារ្យ ដែលអាចជួយសង្គ្រោះស្បែករបស់អ្នកឲ្យរួចផុតពីភាពស្ងួត និងបញ្ហាមុខមុនធ្ងន់ធ្ងរ។ គុណប្រយោជន៍ដ៏ពិសេសរបស់រុក្ខជាតិន្ទុយក្រពើនេះ ត្រូវគេបានរកឃើញនៅក្នុងស្លឹកដ៏ក្រាស់របស់វា។ ខាងក្រោមនេះដែរមង្គលការសូមធ្វើការបង្ហាញនូវអត្ថប្រយោន៍មួយចំនួន ៖
១ ផ្តល់សំណើម
ដោយសារតែប្រទាលកន្ទុយក្រពើមានសមត្ថភាពផ្តល់សំណើម ហេតុនេះហើយទើបគេយកវាទៅប្រើសម្រាប់ជាក្រែមលាបលើផ្ទៃមុខកជាប្រចាំ ។ វាផ្តល់ផលប្រយោជន៏សម្រាប់ផ្ទៃមុខ ជាពិសេសស្រ្តីដែលតែងតែប្រើគ្រឿងតុបតែងមុខជាប្រចាំ វាជួយក្នុងការលាងជម្រះ និង ធ្វើឲ្យស្បែកមានសភាពទន់ ។ ប្រសិទ្ធិភាពផ្តល់សំណើមនេះអាចប្រើបានទាំងបុរស និង ស្រ្តី ។
២ ព្យាបាលមុន
ប្រទាលកន្ទុយក្រពើមានសារធាតុពិសេសដែលជាជម្រើសល្អបំផុតសម្រាប់ការព្យាបាលមុន វាមិនត្រឹមតែទប់ស្កាត់ការទ្បើងមុនប៉ុណ្ណោះទេ តែវាក៏មានលក្ខណៈពិសេសក្នុងការប្រឆាំងនឹងការរលាក ដែលអាចកាត់បន្ថយការរលាកស្បែកដែលបណ្តាលមកពីការកើតមុន ។
៣ ទប់ស្កាត់កុំឲ្យស្បែកឆាប់ចាស់
នៅពេលដែលយើងលាបប្រទាលកន្ទុយក្រពើនៅលើផ្ទៃមុខជាប្រចាំ វានឹងជួយកាត់បន្ថយភាពជ្រួញដែលជាហេតុធ្វើឲ្យមុខយើងឆាប់ចាស់ជាងវ័យ។ម្យ៉ាងវិញទៀតនៅក្នុងប្រទាលកន្ទុយក្រពើមានផ្ទុកនូវវីតាមីនCនិងE ដែលវីតាមីនទាំងពីរនេះត្រូវបានគេទទួលស្គាល់ថាវាមានសមត្ថភាពធ្វើឲ្យស្បែក មានសុខភាពល្អ និង ស្អាតតាមបែបធម្មជាតិ ព្រមទាំងធ្វើឲ្យស្បែកទន់ និងមានសំណើមជានិច្ច ។
៤ ទប់ស្កាត់ការបំផ្លាញផ្ទៃមុខពីកំដៅថ្ងៃ
ប្រទាលកន្ទុយក្រពើមានសារធាតុពិសេសម្យ៉ាងដែលអាចជួយកាត់បន្ថយការរលាកលើស្បែកមុខដោយសារកំដៅព្រះអាទិត្យ វាក៏មានសមត្ថភាពធ្វើឲ្យស្បែករបស់អ្នកមានសំណើម និងវិលត្រលប់ទៅរកធម្មជាតិវិញ មួយវិញទៀតនោះវាក៏ជារបាំងការពារ ប្រឆាំងនឹងស្បែកខូចផងដែរ ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់