ក្លិបតោខៀវ Chelsea ដែលជាក្លិបកំពូលតារាងក្នុងក្របខណ្ឌ Premier League នៅតែគ្រប់គ្រងកំពូលតារាងរបស់ខ្លួន ខណៈដែលយកឈ្នះ លើក្លិប Everton ទាំងប្រផិតប្រផើយ នៅនាទីចុងក្រោយ ក្នុងលទ្ធផល ១-០ កាលពីរាត្រីថ្ងៃទី ២២ ខែ កុម្ភៈ ម្សិលមិញនេះ។
គ្រាប់បាល់ដែលធ្វើឲ្យ តោខៀវ នៅតែអាចឈរលើកំពូលតារាង ដដែល ជាគ្រាប់បាល់ដែល ស្វែងរកដោយ កីឡាករ John Terry នៅនាទី ៩០ + ៣ ខណៈដែលគ្រាប់បាល់នេះ ស៊ុតហ្វ្រីហ្គិតចេញយ៉ាងស្អាត របស់ កីឡាករ LAMPARD ដោយបន្ថែមមួយជើងយ៉ាងប្រផិតផើយ រវាង កីឡាករ John Terry និងអ្នកចាំទី Everton នោះ។
លទ្ធផលនេះដែរ តោខៀវឈរលើលេខរៀងទី ១ ក្នុងចំណោម ២៧ ប្រកួត បូករួមទាំងយប់មិញ មាន ពិន្ទុ ៦០ ខណៈដែល ក្លិបកាំភ្លើងធំក៏ឈ្នះដែរ ដោយមានពិន្ទុ ៥៩ បន្ទាប់ពីឈ្នះ ក្លិប ឆ្មាខ្មៅ Sunderland ក្នុងលទ្ធផល ៤-១ នោះ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់