ព័ត៌មានជាតិ

Wayne Rooney ​​​​ជួយ​ឲ្យ​បិសាចក្រហមឈ្នះ​​ដោយសុវត្ថិភាព​

បង្ហាញទម្រង់លេង​ជា​លើកតំបូង បន្ទាប់ពីកុងត្រា​ថ្មី រយៈពេល ៤ ឆ្នាំ កីឡាករ Wayne Rooney បាន​ជួយ​ឲ្យក្លិបបិសាចក្រហម ឈ្នះ​យ៉ាងសុវត្ថិភាព​ក្នុងលទ្ធផល ២-០ នៅក្រៅទឹកដី ​ដែលាមានម្ចាស់ផ្ទះ Crystal Palace នោះ​។​

វា​ជារឿងដ៏គួរ​ឲ្យចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រ​ក្លិបបិសាចក្រហម ដែលកំពុងផ្តោតទៅលើខ្សែប្រយុទ្ធ ដែលមានតម្លៃខ្លួន កប់ស៊េរីដែរនោះ គឺលេងមួយសប្តាហ៍ ​៣ សែនផោន ។ កីឡាករ Wayne Rooney ក្នុងការប៉ះជើង ជាមួយនឹង Crystal Palace បានរកគ្រាប់បាល់បាន​នៅនាទី ៦៨ បន្ទាប់ពី កីឡាករ Van Persie រកគ្រាប់បាល់បាន​នៅនាទី ៦២ ដែលជា​គ្រាប់បាល់ប៉េណ័លទី នោះ។​

តែ​អ្វីដែល​ធ្វើឲ្យគេចាប់អារម្មណ៍បំផុត ​លើ Wayne Rooney កាលពីរាត្រីទៀបភ្លឺយប់មិញនេះ គឺគ្រាប់បាល់ វ៉ូឡេ ដែល​​ឲ្យចេញពីកីឡាករ Evra នោះ។​
លទ្ធផល ឈ្នះ ២-០ កាលពីរាត្រីយប់មិញនេះដែរ បាន​ធ្វើ​ឲ្យ ក្លិប មួយនេះ ​​រំកិលខ្លួន ទៅកាន់លេខរៀងទី ៦ ដោយមាន ៤៥ ពិន្ទុ ក្នុងចំណោម ២៧ ប្រកួត ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

football-wayne-rooney-manchester-united-crystal-palace-premier-league-selhurst-park_3088792

មតិយោបល់