នេះជាវិធីកែសម្ផស្សដ៏ចម្លែកមួយនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដែលគេប្រើសត្វខ្យងស្ប៉ាក្នុងការកែសម្ផស្ស។ ក្នុងរបាយការណ៍ទូរលេខនៃមន្ទីពិសោធន៏ការកែរសម្ផស្ស ដោយសត្វខ្យងដែលក្នុងនោះមានអតិថិជនម្នាក់បានស្មគ្រ័ចិត្តកែសម្ផស្សដោយឲ្យសត្វខ្យងវារនៅលើមុខរបស់គេ ហើយសត្វខ្យងនោះបញ្ចេញរំអិលរបស់វាពេញផ្ទៃមុខ។ វិធីនេះត្រូវបានគេចាត់ទុកថា ជាការព្យាបាលដ៏ពិសេសមួយបែប ហើយគេរំពឹងទុកថានឹងមានអតិថិជនច្រើនមកព្យាបាលសម្ផស្សស្បែកមុខដោយប្រើវិធីមួយនេះ។
អ្នកឯកទេសផ្នែកកែសម្ផស្សបានបង្ហាញថាអាថ៌កំបាំងនៃទឹករំអិលចេញពីមាត់ខ្យងគឺជាគន្លឹះសម្រាប់រក្សាសម្ផស្សស្បែកមុខ។ ពីព្រោះជាតិប្រូតេអ៊ីនដែលមាននៅក្នុងទឹករំអិលនៃទឹកមាត់ខ្យង អាចបង្កើនសារជាតិប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអ៊ីឡូរ៉ូនិច (hyaluronic) ដែលអាចជួយឲ្យស្បែកមានសំណើម កាត់បន្ថយការរលាក និងកាត់បន្ថយការងាប់របស់កោសិកាស្បែក ។
អ្នកយករបាយការណ៍របស់ AFP បានថ្លែងទៅកាន់អតិថិជនម្នាក់ “តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ នៅពេលសត្វខ្យងវារនៅលើមុខរបស់អ្នក?” អតិថិជនបានឆ្លើយថា “ជាដំបូងវាពិតជាមានភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែវាជាការពិតជាស្រស់ស្អាតជាងការដែលគិតទៅទៀត។ ”
នេះជាសារៈប្រយោជន៏មួយដែលបានមកពីរំអិលទឹកមាត់ខ្យងដែលទាំងអ្នកឯកទេសកែសម្ផស្សក៏ដូចជាអ្នកដែលចូលចិត្តកែសម្ផស្សតែងតែមើលរំលង ព្រោះថាមិនអាចនឹកស្មានដល់៕
មតិយោបល់