កំពតៈ នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១១និង២០នាទី កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពត ចុះបង្ក្រាបមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមមាន១.ឈ្មោះ KELLY JAMES SIMON ភេទប្រុស អាយុ ៧១ ឆ្នាំ ជនជាតិអាយរីស (IRISH) កាន់លិខិតឆ្លងដែនលេខៈ PU23773524។
២ឈ្មោះ លុយ អៀន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ និងដកហូតបានថ្នាំញៀនចំនួន ១ កញ្ចប់តូច កញ្ឆាក្រៀមចំនួន២កញ្ចប់ និងជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន១ គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


មតិយោបល់