ព័ត៌មានជាតិ

Jose Mourinho ច្រានចោលព័ត៌មាន​​​​ទាក់ទងនឹង​កីឡាករ Zlatan Ibrahimovic ឬ Edinson Cavani

អ្នកចាត់ការទូទៅរបស់ក្លិប តោខៀវ Chelsea លោក Jose Mourinho មិនជឿថា ក្លិប Paris Saint Germain ដែល​ជាកិ្លបជើងខ្លាំងរបស់អាល្លឺម៉ង់ នឹង​លក់ ​កីឡាករ Zlatan Ibrahimovic ឬ Edinson Cavani នោះទេ​។​

ដោយសារតែមានសំនួរជាច្រើនទាក់ទងទៅនឹងអនាគត់របស់ខ្សែប្រយុទ្ធ ៣ រូបមាន កីឡាករ Fernando Torres, Samuel Eto’o និង Demba Ba ដែល​​មាន ១ នឹងត្រូវចាកចេញ ​ឬលក់កាន់ក្លិបផ្សេង និងកីឡាករ​ក្លិបបារាំង​មួយ មកជំនួស នោះ ។ តែ​ទន្ទឹម​នឹងព័ត៌មាននេះដែរ លោក Jose Mourinho ​បាន​ឲ្យដឹងថា ​Ibrahimovic និង Cavani ជា​ធម្មតា​​កីឡាកររូបនេះតែងតែមាន​ទំនាក់ទំនង ជាមួយនឹងក្របខណ្ឌ អង់គ្លេស Premier League តែ​លោកមិនជឿជាក់ថា ក្លិប Paris Saint Germain លក់កីឡាករនេះ​ឲ្យក្លិបផ្សេងឡើយ​។​

លោកបានប្រាប់កាសែត The Sun ថា Zlatan Ibrahimovic ឬ វា​មិនអាចទៅរួចនោះទេ ព្រោះថាគាត់កំពុងរីករាយលេងនៅបារាំង ហើយយើងតែងតែមានទំនាក់ទំនង គ្នា និងជាមិត្ត ។ លោក​បានបន្តថា ​ជាមួយនឹង ហិរញ្ញវត្ថុ​ដ៏មានសក្តានុពលក្លិប Paris Saint Germain ខ្ញុំគិតថា ក្លិបនេះ​នឹងមិនបើកទ្វារ​ឲ្យ កីឡាករនេះចេញឡើយ​។​ដោយឡែក សម្រាប់ កីឡាករ Cavani គាត់ជា​អ្នលេង​ដ៏អស្ចារ្យ ក៏ប៉ុន្តែ​ខាង​ក្លិប នេះ បានចំណាយ​លុយយ៉ាងច្រើន​ដើម្បីទិញគាត់ និងបានជាប់កិច្ចសន្យាមួយដ៏អស្ចារ្យ ចឹង មិន​​​អាចលក់នោះទេ​។​

ខណៈដែលប្រធានបទ ទាក់ទងនឹង PSG កំពុងក្តៅគគុក នោះ លោក Mourinho បាន​ច្រានចោលនូវ​ទំនាក់ទំនងខាងលើ ហើយ សន្លឹកអាត់របស់តោខៀវ កីឡាករ Eden Hazard នឹង​មិន​ទៅណាទាំងអស់ រួមទាំងកីឡាករ​ ៣ ដួងខាងលើផងដែរ​៕​
club-zlatan-ibrahimovic-mourinho_3028309

មតិយោបល់