ព័ត៌មានជាតិ

អាថ៌​កំបាំង​នៃសម្ជស្ស​ដែល​អ្នក​គួរ​តែ​ដឹង

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ស្វែង​រក​វិធី​ថែ​រក្សា​សុខ​ភាព​សម្រស់ស ម្រាប់​មិត្តៗ​យុវវ័យ និងស្ត្រី​សម័យ​ថ្មី​ដែល​កំពុង​ជួប​ប្រទះ​ពីបញ្ហា​ស​ម្រស់។ មង្គលការ​សូម​ផ្តល់​នូវ​វិធី​ថែ​រក្សា​សម្រស់​មួយ​ចំនួន​ដើម្បី​ឲ្យ​នារី​សម័យ​ថ្មី​កាន់តែ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ជា​មុន និង​​ធ្វើ​ប្រុសៗ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ។
១. វិធីកោររោមជើងអោយមានភាពស្រស់ស្អាត
ការ​កោ​រោម​ជើង​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ស្បែក​ជើង​របស់​អ្នក​មាន​ភាព​រលោង ដោយ​មិន​បាច់​រង់​ចាំរយៈ​ពេល​យូរ​ឡើយ។ ​ ប៉ុន្តែ​តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ភាព​រលើប​រលោង​នោះ ? វា​ជា​វិធី​ល្អ​ប៉ុន្តែ​សូម​កុំ​អនុវត្ត​បែប​នេះ​អី​ព្រោះ​នៅ​ពេល​ក្រោយ​អាច​ធ្វើ​ឲ្យ​មាន​រោម​ជើង​កាន់​តែ​ក្រាស់​ សូម​អ្នក​ប្រើ​ធាតុ​ក្រែម​បន្ទន់​សក់​ធម្មតា​នោះ​និង​មាន​ភាព​ខុស​ប្លែក។ ដំបូង​ត្រូវ​យក​ក្រែម​បន្ទន់​សក់មក​លាប​លើ​ជើង​របស់​អ្នក រួច​ចាំ​កោរ​រោម​ជើង​តាម​ក្រោយ។ ពេល​​នោះ​អ្នក​និង​មាន​អារម្មណ៍​ថា​ស៊ិច​ស៊ី​ក្នុងរយៈ​ពេល​លឿន​ជា​ទីបំផុត។

២. ផ្លែ​ត្រសក់​អាច​បំបាត់​ភាព​ស្មុក​ស្មាញ
អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ផ្លែ​ត្រសក់​ពិត​ជា​មាន​គុណ​សម្បត្តិ​យ៉ាងណា​នោះ ​​​​​ប៉ុន្តែ​អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា​ផ្លែ​ត្រសក់​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​បាន​នោះ​ទេ? វា​គឺ​មាន​​ក្លិន​ដែល​អាច​បង្កើត​ឲ្យ​អ័រម៉ូន​នៅ​ក្នុង​ខួរ​ក្បាល​មាន​ភាព​ស្រស់​ស្រាយ។ នៅ​ពេល​អ្នក​ត្រលប់​មក​ផ្ទះ​វិញ​មាន​អារម្មណ៍​ស្មុគ​ស្មាញ​នោះ​សូម​កាត់​ត្រសក់​ជា​បន្ទះ​ស្តើងៗ ហើយ​ដាក់​វា​នៅ​លើ​ភ្នែក​របស់​អ្នក។ នោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ត្រជាក់ ហើយ​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ធួរ​ស្រាល និង​កាត់​បន្ថយ​ការ​ហើម​ភ្នែក ឬ​ក្តៅ​ភ្នែក​របស់​អ្នក​ផង​ដែរ។

៣. ទឹកក្រូចឆ្មាអាចជួយឲ្យក្រចករបស់សស្អាត
ដូចគ្នាដែរក្រូចឆ្មាប្រហែលជាអ្នកបានដឹងពីគុណសម្បត្តិរបស់វាមិនតិចទេ។ ពិត​ណាស់​ក្រូច​ឆ្មា​គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យា​បាល​មុន ស្នាម ក្រូច​ឆ្មា​គឺ​អាច​ដោះ​ស្រាយ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រហែល​ជាមាន​មនុស្សតិច​តួច​បំផុត ដែល​បាន​ដឹងអំពី​ឥទ្ធិពល​របស់​ក្រូច​ឆ្មា ដែល​អាច​ធ្វើ​ឲ្យ​ក្រចក​របស់​យើង​មាន​ព៌ណ​ស និង​​រឹង​មាំ។ គ្រាន់​តែ​ដាក់​ក្រចក​របស់​យើង​ចុះ​ទៅ​ក្នុង​ទឹក​ក្រូច​ឆ្មា​នោះ​អ្នក​និង​បាន​ឃើញ​នូវ​ភាព​ជាក់​ស្តែង ដោយ​ខ្លួនឯង​ផ្ទាល់ ពី​ព្រោះ​ថា​នៅ​ក្នុង​ក្រូច​ឆ្មា​មាន​សារ​ជាតិ​អាស៊ីត ដែល​អាច​ធ្វើ​ឲ្យ​ក្រចក​មាន​ព៌ណ​ស និង​រឹង​មាំ ។

៤. ស្រាបៀរអាចបង្កើនឲ្យសក់មានទម្ងន់
បញ្ហាសក់ផុយស្រួយ និងសក់ខ្សោយគឺត្រូវបានដោះស្រាយល្អបំផុត ដោយ​ការ​លាងជម្រះ​ជា​មួយ​ស្រាបៀរ។ ជាតិ​អាកុល​នៅ​ក្នុង​ស្រា​បៀរ​អាច​បន្ថែម​នូវ​ភាព​រស់​រវើកដល់​សក់ ជា​មួយ​​សក់​ដែល​មាន​ពន្លឺ​ចែង​ចាំង។ ធ្វើការ​ម៉ាស្សា​សក់​ជាមួយ​ស្រាបៀរ ​បន្ទាប់​មក​យក​កន្សែង​មករុំ​នៅ​លើ​ក្បាល​របស់​អ្នក ទុករយៈ​ពេល​ប៉ុន្មានជា ២ ឬ ៣ នាទី​រួច​យក​សាប៊ូ​ធ្វើ​ការ​កក់​សក់​របស់​យើង​ជា​ការ​ស្រេច។

៥. ឡេលាបមុខអាចជាម្សៅទ្រនាប់បាន
នៅ​ពេល​បច្ចុប្បន្ន​យុវវ័យ​និយមចូលចិត្តផាត់មុខមុនពេលចេញ​ទៅក្រៅ ។ ប៉ុន្តែ​ពួក​គេ​មិន​ថាកំដៅ​ថ្ងៃ​មានផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ស្បែក​មុខ​ប៉ុនណា​ឡើយ។ សូម​អ្នក​ចង​ចាំ​ថា​ប្រភេទ​ឡេនា​ពេល​បច្ចុប្បន្ន​ពិត​ជា​មាន​ច្រើន​ណាស់ ប៉ុន្តែ​អ្នក​គួរ​គប្បី​ជ្រើសប្រភេទ​ឡេណា​ដែល​មានសារ​ធាតុ អេស​ភី​អេហ្វ មាន​កម្រិត​ចាប់​ពី ១៥ ទៅ ៣០ ពី​ព្រោះ​វា​មាន​ភាព​សមស្រប និង​អាច​ថែរក្សា​ស្បែក​មុខ​ពី​កំដៅ​ថ្ងៃបាន។ ដូច​នេះ​រាល់​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​ដែល​ស្ថិត​នៅ​ក្រោម​កំដៅ​គួរ​គប្បី​ប្រើ​វា​ជា​ប្រភេទ​ម្សៅ​ទ្រនាប់ បន្ទាប់​មក​សូម​ផាត់​ម្សៅ​ផាត់​តាម​ក្រោយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ការពារ​ពី​កំដៅ​ថ្ងៃ និង​រក្សា​សំណើម​ស្បែក​មុខ​បាន​ល្អ។

៦. ថ្នាំដុសធ្មេញអាចកាត់បន្ថយមុននៅលើផ្ទៃមុខ
ថ្នាំ​ដុស​ធ្មេញ​គឺ​មាន​ភាព​ត្រជាក់​នៅ​ពេល​ដាក់​វា​នៅ​លើ​ស្បែក នេះ​ជា​ហេតុ​ផល​ដែល​អាច​ឲ្យ​យើង​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ក្នុង​ការ​ព្យាបាល​បញ្ហា​មុន​បាន​យ៉ាងល្អ និង​គ្មាន​ភាព​ប៉ះពាល់។ ចំពោះ​បញ្ហា​មុន​ខ្ទុះ ថ្នាំ​ដុស​ធ្មេញ នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​រលាក​ស្បែក​ដែល​បង្ក​ឡើង​ដោយ​មុន​ប្រភេទ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព។ វា​ជា​ការ​ល្អ​បំផុត​ដើម្បី​ប្រើ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​ការ​ព្យាបាល​បញ្ហា​មុន៕
13932893151
 
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់