ព័ត៌មានជាតិ

អា​ហ្សង់​ទីនមាន​សំណាង​ដោយសារតែ Lionel Messi

​កីឡាករ Pablo Zabaleta បាន​ជឿជាក់ថា អា​ហ្សង់​ទីន មានសំណាង​ដោយសារតែ មាន​ខ្សែប្រយុទ្ធ Lionel Messi ដែល​ជា​អ្នកលេង​ដ៏​ល្អ​លើ​ពិភពលោក ដែល​តំណាង​ឲ្យ​ក្រុម​ពួកគេ​ក្នុង​ការប្រកួត 2014 World Cup នៅ​ប្រេ​ស៊ីល​។​

​ខ្សែ​ប្រយុទ្ធ របស់​ក្លិប Barcelona ជា​កីឡាករ​ដែល​ខាង​ក្រុម​ខ្លួន​រំពឹង​សម្រាប់​ជាតិ និង​ដោះស្រាយ​សម្ពាធ​ផ្នែក​កីឡាបាល់ទាត់​ខ្លួន​សម្រាប់​ការប្រកួត World Cup និង​ជួយ​ឲ្យ​ប្រទេស​ខ្លួន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុងក្រោយ ។​
Pablo Zabaleta បាន​និយាយថា “​យើង​ដឹង​ថា​គាត់ ជា​អ្នកលេង​ដ៏​សំខាន់ ជា​ប្រធាន​ក្រុម​យើង និង​ជា​អ្នកលេង​ដ៏​ល្អ​លើ​ពិភពលោក យើ​នឹង​មាន​សំណាង​ដោយសារតែ​មាន​គាត់​” ។​
Argentina's Messi challenges Romania's Rat Dinca during their international friendly soccer match at the National Arena in Bucharest

មតិយោបល់