ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់​បទ Blurred Lines លែងលះ​ជាមួយ​ភរិយា​

តារាចម្រៀង Robin Thicke ម្ចាស់​បទ Blurred Lines វ័យ ៣៦ បាន​បញ្ជាក់​ឲ្យដឹងថា នៅពេល​នេះ​លោក នឹង​ភរិយា នាង Paula Patton វ័យ ៣៨​ឆ្នាំ បាន​លែងលះគ្នា បន្ទាប់​ពី​រៀបការ​បាន ៨​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់ Yahoo​។​

robin_paula_split

“​ពួក​យើង​នឹង​តែ​បន្ត​ការស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក ហើយក៏​ជា​មិត្ត​ដ៏​ល្អ​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា ពួក​យើង​មិន​អាច​រស់នៅ​ជាមួយ​គ្នា​លក្ខណៈ​ប្ដី​ប្រពន្ធ​បាន​នោះ​ទេ ដូច្នេះ​គឺ​ត្រូវ​ចែក​ផ្លូវ​គ្នា ដើម្បី​សេចក្ដីសុខ និង​ភាពសប្បាយ​រីករាយ​ផ្ទាល់ខ្លួន​”​។ នេះ​ជា​សំដី​របស់​លោក Robin Thicke និង​នាង Paula Patton បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឲ្យដឹង​។​

​លោក Robin Thicke និង​នាង Paula Patton បាន​រៀបការ​កាលពី​ឆ្នាំ ២០០៥ ហើយ​ជា​ចំណងដៃ​ពួកគេ​ទទួល​បាន​កូនប្រុស​ម្នាក់ ឈ្មោះ Julian Fuego កាលពី​ឆ្នាំ ២០១០៕

មតិយោបល់