ព័ត៌មានជាតិ

Wayne Rooney ៖ អ្នកលេង​គួរ​តែ​ទទួលខុសត្រូវ​ចំពោះលទ្ធផលបច្ចុប្បន្ន​

ខ្សែប្រយុទ្ធរបស់ក្លិប បិសាចក្រហម Wayne Rooney បាននិយាយថា ​កីឡាករគួរ​តែ​ទទួលខុសត្រូវ ភាព​លំបាករបស់ក្លិប ដែលមាននៅរដូវកាលនេះ។​

ម្ចាស់ជើងឯក​ពានរង្វាន់ ក្នុងក្របខណ្ឌ អង់គ្លេស Premier League ​បានធ្លាក់​ទៅកាន់លេខរៀងទី ៦ នៃតារាង ដែលចាញ់ក្លិប តោខៀវរហូតដល់ទៅ ១៥ ពិន្ទុ ។ ក្នុងនោះកីឡាករ Wayne Rooney បានទទួលស្គាល់ថា ​បិសាចក្រហម​មិនទាន់បានអនុវត្តន៍ឲ្យល្អ នឹងគ្រប់គ្រាន់នៅឡើយ ​​ក្រោមការដឹកនាំរបស់ David Moyes តែ​កីឡាកររូបនេះសង្ឈឹមថា វានឹង​ល្អ សម្រាប់រដូវកាលក្រោយ ដើម្បីសាងភាពជោគជ័យរបស់ខ្លួនវិញ។​
កីឡាករ​រូបនេះបានទទូចថា ក្នុងនាមជា​អ្នកលេង ​យើងត្រូវតែ​ទទួលយកសម្រាប់តំណែង ដែលមាននៅក្នុងលីករបស់យើង ។​
លើសពីនេះទៀត Wayne Rooney បានបន្តនឹងសង្គត់ធ្ងន់ថា វា​ជារឿងឈឺចាប់សម្រាប់ពួកយើង តែ​សំខាន់បន្ទាប់ពីបញ្ចប់នៅរដូវកាលនេះ យើងនឹងមានសន្ទុះវិញនៅឆ្នាំក្រោយ ហើយឆ្នាំនេះដាច់ខាតនឹងបញ្ចប់នៅលេខរៀងទី ៤ ។​

មូលហេតុ​ដែល​ធ្វើ​ឲ្យបិសាចក្រហម ធ្លាក់ទៅរកភាពដុនដាបនោះ គឺដោយសារតែ Moyes ​មិនបានបង្ហាញសន្លឹកអាត់ ពីររបស់គាត់ ក្នុងជ្រើសទី ១ ក្នុងនោះមានកីឡាករ Wayne Rooney និង Robin Van Persie ។ មូលហេតុមួយទៀត​នោះក្នុងអំឡុងពេលប្រកួត កីឡាករទាំងពីរ មានបញ្ហារបូស ដែលជាដើមចមធ្វើ​ឲ្យ បិសាចក្រហម មិនអាចរក្សាលំនឹងខ្លួនបាន ៕
Wayne Rooney

មតិយោបល់