តារាបាល់ទាត់របស់ ក្លិបបិសាចក្រហម លោក Adnan Januzaj នឹងមិនបានលេងឲ្យ Kosovo ឡើយ ដែលជាជំនួបជើងជូនជាតិ នៅខែបន្ទាប់ ។នេះបើតាមឪពុករបស់គាត់បានបញ្ជាក់។
Kosovo ត្រូវបានអនុញ្ញាតិ និងទទួលស្គាល់ដោយ FIFA នឹងជាសមាជិកជាតិ នឹងក៏ត្រូវទទួលស្គាល់ជារដ្ឋមួយផងដែរ បើទោះបីជាកិច្ចប្រជុំណាមួយនឹងមិនមានលក្ខណៈសម្បត្តិប្រកួត ជាអន្តរជាតិនោះ។
ដោយផ្អែកទៅលើ ចំណុច FIFA ទទួលស្គាល់នេះ ខាង Kosovo សង្ឈឹមយ៉ាងមុតមាំថា ខ្សែបម្រើ បិសាចក្រហម Januzaj នឹងបានលេងជូនឲ្យជាតិរបស់ខ្លួន។ ក៏ប៉ុន្តែផ្ទុយមកវិញ លោក Abedin ដែលជាឪពុករបស់កីឡាកររូបនេះ បានឲ្យដឹងថា កូនប្រុសរបស់គាត់មិនទាន់បានប្តេជ្ញាចិត្តថានឹងលេងឲ្យប្រទេសណាមួយនៅឡើយនោះទេ ក្នុងនោះមាន ប៊ែលហ្សិក អាល់បានី តួគី ស៊ែប៊ី ក៏ដូចជាអង់គ្លេសនោះ ។
ឪពុកកីឡាកររូបនេះបានបញ្ជាក់បន្តថា គាត់ពិតជាពេញចិត្តខ្លាំងណាស់ ឲ្យកូន លេងជូនជាតិនោះ ប៉ុន្តែ អ្វីដែលសំខាន់ Kosovo FA មិនមែនជាសមាជិករបស់ FIFA នៅឡើយ។ ម្យ៉ាងវិញទៀតគាត់នឹងលេងឲ្យ Kosovo នៅថ្ងៃណាមួយ ប៉ុន្តែឥឡូវវាមិនអាចកើតឡើងនោះទេ ដោយយើងកំពុងមានអ្វីៗគ្រប់យ៉ាងសំរាប់គិត។
ថ្មីៗនេះដែរ គ្រូបង្វឹកឈុតធំអង់គ្លេស Roy Hodgson បានច្រានចោលនូវគោលបំណងរបស់ Januzaj ហើយនឹងមិនមានសុពលភាព មុន World Cup 2018 ផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់ Adnan Januzaj កើតនៅ ប្រូស៊ែល ក្នុងប្រទេស ប៊ែលហ្សិក ៕
មតិយោបល់