តើអ្នកធ្លាប់គិតថាថ្ងៃណាមួយអ្នកនឹងជួបវិបត្តិដោយសារតែស្នេហាដែរទេ? ការធ្លាក់ចូលទៅក្នុងរណ្តៅស្នេហាដោយសារការយល់ច្រលំ និងការមិនយល់ច្បាស់រវាងស្នេហា និងតណ្ហាដែលមិនអាចធ្វើឲ្យអ្នកមានសេចក្តីសុខយុរអង្វែងនោះទេ។ ហើយនេះជាអ្វីដែលមានភាពខុសប្លែកគ្នារវាងសេចក្តីស្នេហា និងតណ្ហា។
សេចក្តីស្នេហាគឺជា៖
– ការប៉ះពាល់ផ្នែកអារម្មណ៍ខ្លាំងធ្វើអ្នកមានចំណង់ផ្លូវភេទជាមួយនរណាម្នាក់
– ការជាប់ចិត្តយ៉ាងខ្លាំង ដោយក្តីរីករាយ ឬការលះបង់
– គ្មានភាពអាត្មានិយម ស្មោះត្រង់ និងដោយមានចិត្តមេត្តា ការព្រួយបារម្ភក្នុងបំណងល្អពីនរណាម្នាក។
តណ្ហា៖
– ការមានចំណង់ខ្លាំង
– ការមានចំណង់ផ្លូវភេទខ្លាំង ធ្វើការកត់សម្គាល់ថាតើគេមានការខុសប្លែកគ្នាដោយរបៀបណា ?
សូមក្រឡេកមើលសញ្ញាមួយដែលអ្នកអាចជួបនឹងវិបត្តិដោយសារតែស្នេហា៖
– ស្នេហាពិត ការព្រួយបារម្ភពិត និងការខ្វល់ខ្វាយសម្រាប់ស្នេហារបស់អ្នក អារម្មណ៍បែបនេះអាចនឹងកើតឡើងចំពោះអ្នកទាំងពីរ។ ប៉ុន្តែតណ្ហា ការចំណង់ដែលមិនអាចគ្រប់គ្រងបាន។ ការមានចំណង់តណ្ហាច្រើនជាងការស្រលាញ់ ប្រាកដជាអាចផ្តល់នូវគ្រោះថ្នាក់ដល់ទំនាក់ទំនងស្នេហារបស់អ្នក។ អ្នកមិនអាចបដិសេធការពិតបានទេថាអ្នកនឹងមានតណ្ហានៅក្នុងពេលណាមួយ។ ប៉ុន្តែប្រហែលពេលខ្លះវាមិនកើតឡើងដល់អ្នកក្នុងពេលអ្នកមានអារម្មណ៍តណ្ហាលើសេចក្តីស្នេហារបស់អ្នកនោះទេ។
– ប្រសិនបើអ្នកផ្តោតលើការតាំងចិត្ត អ្នកនឹងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ។
– ជាធម្មតា យើងអាចនិយាយថាស្នេហាគឺជាជម្រើសមួយ ដែលអ្នកសង្ឃឹមថានឹងអាចកើតមាន, ការមានឱកាសបាននៅជាមួយនឹងនរណាម្នាក់ដែលអ្នកស្រលាញ់, ការមានឱកាសយ៉ាងពិតប្រាកដ, ភាពមិនអាត្មានិយមដែលនឹងផ្តល់ឲ្យទៅមនុស្សដែលអ្នកស្រលាញ់នូវស្នេហាផ្អែមល្អែម និងការព្រួយបារម្ភ, ការនាំយកនូវសុភមង្គលដល់មនុស្សដែលអ្នកស្រលាញ់។ ចំណែកឯតណ្ហាជាចំណង់ដែលគិតមមៃដើម្បីបំពេញនូវសេចក្តីត្រូវការ និងសេចក្តីរីករាយដល់ខ្លួនឯង។
– នៅពេលអ្នកស្រលាញ់នរណាម្នាក់ អ្នកស្រលាញ់គេដោយសារគេជាមនុស្សម្នាក់ដែលអ្នកពេញចិត្ត។ អ្នកតែងតែគោរពស្នេហារបស់អ្នកនិងមិនដែលទទូចសុំឲ្យគេធ្វើអ្វីៗដែលប្រឆាំង នឹងឆន្ទៈរបស់គេឡើយ រួមបញ្ចូលទាំងការរួមភេទផងដែរ។
– ជាច្រើនលើកច្រើនសារ យើងទំនងជាគិតតែខ្លួនយើង ជាពិសេសសម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហាឋិតថេររយៈពេល ១ ឆ្នាំ ឬច្រើនជាងនេះ។ នៅក្នុងការចាប់ផ្តើមទំនាក់ទំនងស្នេហាដំបូង គូស្នេហ៍ទាំងពីរតែងតែខិតខំធ្វើល្អបំផុត ដើម្បីឲ្យដៃគូខ្លួនមានភាពសប្បាយរីករាយ។ តើអ្នកមិនមានអារម្មណ៍សប្បាយរីករាយទេ ឬ នៅពេលដែលអ្នកអាចធ្វើឲ្យគូស្នេហ៍ញញឹម និងភាពសប្បាយរីករាយ? ហើយនឹងមានភាពសប្បាយរីករាយនៅពេលដែលគូស្នេហ៍របស់អ្នកទទួលស្គាល់នូវទម្លាប់អាក្រក់ និងកំហុសរបស់គេ?
– ប៉ុន្តែវានឹងផ្តល់នូវភាពក្រៀមក្រំដល់គូស្នេហ៍ទាំងពីរ នៅពេលនិយាយថារឿងរ៉ាវទាំងឡាយមានការផ្លាស់ប្តូរខុសពីមុនពេលអ្នកទាំងពីរបាននៅជាមួយគ្នាវិញ។ ការស្វែងរកកំហុសជាមួយអ្នកផ្សេង ការមានជម្លោះដោយសាររឿងរ៉ាវតូចតាច។ គូស្នេហ៍នឹងមានភាពសោកសៅនៅពេលដែលទំនាក់ទំនងមិនចុះសម្រុងគ្នាត្រូវបានបញ្ចប់។
– ឥឡូវនេះតើអ្នកមានទំនាក់ទំនងស្នេហាមែនទេ? តើមាននរណាម្នាក់ធ្លាប់បានឆ្លងកាត់រាត្រីក្រេបទឹកឃ្មុំនៅតែមានទំនាក់ទំនងជាមួយនឹងគូស្នេហ៍ចាស់ ដែរ ឬទេ? ប្រសិនបើមិនមានរឿងទាំងអស់នេះទេ សូមជួយត្រេកអរ !
– រវាងអ្នកទាំងពីរ តើមាននរណាម្នាក់តែងតែផ្តល់អ្វីៗឲ្យគ្នា? អ្នកទាំងពីរត្រូវតែគិតគូរផ្តល់អ្វីៗដល់គ្នាឲ្យបានច្រើន។
– នរណាក៏ដោយ អាចនិយាយបានថាពួកគេបានផ្តល់នូវស្នេហាពិត និងការព្រួយបារម្ភ ស្នេហាដែលមិនអាត្មានិយម ស្នេហាដែលអស្ចារ្យ។ នេះជាស្នេហាយ៉ាងពិតប្រាកដដែលអ្នកគួរតែស្រលាញ់ និងពេញចិត្តជាទីបំផុត ជាស្នេហាដែលអ្នកគួរតែគោរព។
– សួរខ្លួនអ្នកដោយស្មោះត្រង់។ តើអ្នកមិនដែលបានដឹងពីប្រតិកម្មតណ្ហា តើមែនទេ? តើអ្នកធ្លាប់បន្ទោសស្នេហារបស់អ្នកដោយគ្មានហេតុផលដែរទេនៅពេលដែលគូស្នេហ៍របស់អ្នកមិនបានផ្តល់នូវការរំពឹងទុករបស់អ្នក ឬ ធ្វើឲ្យអ្នកមិនសប្បាយចិត្ត? ហើយនឹងមិននិយាយពីការបង្ខំឲ្យដៃគូអ្នកធ្វើអ្វីមួយប្រឆាំងនឹងឆន្ទៈរបស់គេដោយគ្រាន់តែអ្នកចង់បំពេញអារម្មណ៍សប្បាយមួយគ្រា?
– ត្រូវចងចាំថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេរួមទាំងអ្នក។ នេះជាហេតុដែលឲ្យយើងត្រូវតែរៀនធ្វើជាអ្នកផ្តល់ និងជាអ្នកទទួល។ ពួកយើងបានរៀនតាំងពីនៅតូចៗ ហើយវាពិតជាទាក់ទងខ្លាំងមែនទែន នៅក្នុងទំនាក់ទំនងស្នេហា។
– យើងជាអ្នកផ្តល់ ហើយយើងក៏ជាអ្នកទទួលដែរ។ មិនផ្តល់ច្រើនហើយក៏មិនទទួលច្រើនមកវិញដែរ។
– តើអ្នកធ្លាប់បានដឹងទេថាអ្នកជាអ្នកបានទទួលច្រើន? វាមិនទាន់ហួសពេលទេក្នុងការដែលអ្នកបានដឹងឥឡូវនេះ ជាពិសេសនៅពេលអ្នកមានឱកាស៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់